ប៉ូលិសបារាំង បង្ហាញអត្តសញ្ញាណ ជនសង្ស័យថ្មី ពាក់ព័ន្ធករណី វាយប្រហារ នៅក្រុងប៉ារីស

ប៉ារីស៖ ប៉ូលិសបារាំង ប្រកាសបង្ហាញអត្តសញ្ញាណ ជនសង្ស័យថ្មីមួយទៀត ដែលនៅមានជីវិត និងកំពុងរត់គេចខ្លួន ដែលជាប់ពាក់ព័ន្ធនឹង ករណីការវាយប្រហារ កណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលបណ្ដាលឲ្យស្លាប់មនុស្ស ១៣២នាក់ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា។

បុរសដែលជាជនសង្ស័យនោះ មានឈ្មោះថា Salah Abdeslam អាយុ ២៦ឆ្នាំ ត្រូវបានប៉ូលិសបញ្ជាក់ថា ជាបុគ្គលិកដែលមាន «គ្រោះថ្នាក់» ដូច្នេះសូមពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ហើយបើសិនជាឃើញ សូមរាយការណ៍ជាបន្ទាន់៕

ប៉ូលិសបារាំង បង្ហាញអត្តសញ្ញាណ ជនសង្ស័យថ្មី ពាក់ព័ន្ធករណី វាយប្រហារ នៅក្រុងប៉ារីស