ជើងខ្លាំង​ទាំង​៣២ក្រុម ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League លើក​ទី៣

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះដំណាក់កាលទី១ ដើម្បីចម្រាញ់យកក្រុមខ្លាំង៣២ក្រុម ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពាន រង្វាន់ Soccer League លើកទី៣ ឆ្នាំ២០១៥ បានបញ្ចប់ហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃ ទី០១-១០ ខែវិច្ឆិកាកន្លងទៅ ដោយមាន៤៧ក្រុមចូលរួម ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Soccer League រដូវកាលថ្មីនេះ បាន រៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសពូលប្រកួតវគ្គផ្ដាច់ព្រ័ត្រ៣២ក្រុមចុងក្រោយ នៅសណ្ឋាគារណាហ្គាវើល ។ ពិធីចាប់ ឆ្នោតនេះ គណៈកម្មការបានចែកចេញជា៨ពូល ក្នុងមួយពូលមាន៤ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ រកក្រុមមានពិន្ទុច្រើន ជាងគេក្នុងពូលនីមួយៗ ឡើងទៅលេងវគ្គបន្ដ ។

លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កម្មវិធីប្រកួតដំណាក់កាលទី ២ ឬវគ្គផ្ដាច់ព្រ័ត្រ ដែលមាន៣២ក្រុមចូលរួម ត្រូវធ្វើការប្រកួតជាង១ខែ គឺចាប់ពីថ្ងៃទី២១ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី ២៦ ខែធ្នូខាងមុខទើបបញ្ចប់ ។

ជាមួយគ្នានោះលោកបានបញ្ជាក់ថា ចំពោះ៣២ក្រុម ដែលត្រូវឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវរក្សាកីឡាករបស់ខ្លួននៅ ដដែល មិនត្រូវមានការផ្លាស់ប្ដូរដោយគ្មានការអនុញ្ញាតឡើយ មានន័យថា កីឡាករលេងក្នុងវគ្គជម្រុះបឋម ឬដំណាក់ កាលទី១ គឺមិនអនុញ្ញាតឲ្យផ្លាស់ប្ដូរនោះទេ ត្រូវរក្សាទុកប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ ជាពិសេសកីឡាករអាជីព មិន អនុញ្ញាតឲ្យចូលលេងដាច់ខាត បើមិនដូច្នោះនឹងទទួលពិន័យ តាមបញ្ជាការប្រកួតថ្មី ទៅតាមទោសកំហុស ដែលល្មើស នឹងបទបញ្ជាប្រកួត ។

ដោយឡែកលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវធ្វើការ ប្រកួតប្រកបដោយស្មារតីសាមគ្គីភាព គោរពបញ្ជាការប្រកួត និងគោលការណ៍ Fai-Play ដើម្បីធ្វើឲ្យឲ្យការប្រកួតនេះ ដំណើរការល្អ ទទួលបានជោគជ័យ ។

លោកបានបន្ដថា ពាន Soccer League នេះបង្កើតឡើង ដើម្បីបំផុសស្មារតីយុវជនឲ្យចូលរួមលេងកីឡា ដើម្បីសុខភាព និងរឹតចំណងមិត្តភាពល្ អរវាងបុគ្កលិកពីស្ថាប័នមួយទៅស្ថាប័នមួយ ដើម្បីបង្កើននូវទំនាក់ទំនងល្អ ។ ម្យ៉ាងវិញ ទៀត កីឡាក៏ជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយដល់សង្គមជាតិផងដែរ ពោលគឺធ្វើឲ្យមនុស្សរស់នៅមានវិន័យត្រឹម ត្រូវ មានទំនាក់ទំនងល្អក្នុងសង្គម ហើយក៏ជាកត្ដារួមចំណែកអភិវឌ្ឍន៍ ធនធានវិស័យកីឡាបាល់ទាត់ផងដែរ ៕

ជើងខ្លាំង​ទាំង​៣២ក្រុម ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League លើក​ទី៣

ជើងខ្លាំង​ទាំង​៣២ក្រុម ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League លើក​ទី៣

ជើងខ្លាំង​ទាំង​៣២ក្រុម ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League លើក​ទី៣

ជើងខ្លាំង​ទាំង​៣២ក្រុម ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League លើក​ទី៣