ជើងខ្លាំង៦ក្រុមទៀត ដណ្ដើមបានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន E-Sport ជើងឯកជាតិ

ភ្នំពេញ៖ បេសកកម្មប្រកួតកីឡាអេឡិត្រូនិក (E-Sport) ជម្រុះតាមខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ដើម្បីរកក្រុមខ្លាំង ឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងពិធីបុណ្យសមុទ្រនាខែធ្នូ ឆ្នាំ២០១៥ ខាងមុខ នៅខេត្តកំពត បានបញ្ចប់ការប្រកួតតំបន់ទី៣ និងតំបន់ទី៤ហើយ ដោយរកឃើញក្រុមខ្លាំងចំនួន៦ក្រុម ដែលដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រនោះ ។

សម្រាប់ការប្រកួតកីឡា E-Sport តំបន់ទី៤ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍មុន គឺមានក្រុមជាច្រើន មកពីខេត្តចំនួន ៥ចូលរួម គឺមានខេត្ដបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ជាលទ្ធផលក្រុម NeverCare មកពីខេត្តកំពង់ឆ្នាំង ក្រុម Will Show U និងក្រុម G-Mission មកពីខេត្តបាត់ដំបងដូចគ្នា បានឈ្នះកៅអីវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម NeverCare យកឈ្នះក្រុម Naga Five ៥-០ និងក្រុម Will Show U យកឈ្នះក្រុម G-Mission ៥-៣ ។

ប៉ុន្ដែដោយសារតំបន់ទី៤នេះ មានក្រុមចូលរួមច្រើន គណៈកម្មការក៏សម្រេចជម្រុះយកក្រុមខ្លាំង ១ក្រុមទៀតឡើងទៅ វគ្គផ្ដាច់ព្រ័ត្រនៅបុណ្យសមុទ្រ គឺបានទៅក្រុម G-Mission បន្ទាប់ពីប្រកួតឈ្នះក្រុម Naga Five ដោយលទ្ធផល ៥-២ ប៉ុន្ដែក្រុម G-Mission នេះគ្មានសិទ្ធិធ្វើការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់ឡើយ តែមាន សិទ្ធិចូលរួមប្រកួតដណ្ដើមតំណែងជើងឯកថ្នាក់ជាតិតែម្ដង ។

ដោយឡែកលទ្ធផលនៃការប្រកួតជម្រុះប្រចាំតំបន់ទី៣ កាលពីសប្តាហ៍មុន ក៏មិនខុសពីតំបន់ទី៤ដែរ ដោយគណៈកម្ម ការកំណត់យកជើងខ្លាំង៣ក្រុមបន្ដទៅវគ្គផ្តាច់ព្រ័ត្រ ដែលបានទៅក្រុម Team Orn70 មកពីខេត្តកំពង់ធំ និងក្រុម FiveDragon មកពីខេត្តសៀមរាប ដែលត្រូវប្រកួតស្វែងរកលេខ១ និងលេខ២ ប្រចាំតំបន់ទី៣ ខណៈក្រុម The Chance មកពីខេត្តសៀមរាប បានត្រឹមទទួលបានសិទ្ទិចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ព្រោះជាប់លេខ៣ ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គេបានរកឃើញក្រុមជើងខ្លាំងចំនួន១០ក្រុម ដែលត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពតហើយ ក្រោយឆ្លងផុតការប្រកួតជម្រុះ៤តំបន់រួចមក ។ ប៉ុន្ដែការប្រកួតនឹងបន្ដស្វែង រកជើងខ្លាំង៦ក្រុមទៀត ពីការប្រកួតជម្រុះក្នុងតំបន់ទី៥ និងតំបន់ទី៦ ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ ៕

ជើងខ្លាំង៦ក្រុមទៀត ដណ្ដើមបានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន E-Sport ជើងឯកជាតិ

ជើងខ្លាំង៦ក្រុមទៀត ដណ្ដើមបានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន E-Sport ជើងឯកជាតិ

ជើងខ្លាំង៦ក្រុមទៀត ដណ្ដើមបានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន E-Sport ជើងឯកជាតិ

ជើងខ្លាំង៦ក្រុមទៀត ដណ្ដើមបានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន E-Sport ជើងឯកជាតិ