គ្រូបង្វឹកអត្តលិកវ័យកេ្មង ៤រូប របស់ជប៉ុន ផ្តល់បទពិសោធន៍ដល់ក្មេងៗកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Global Football Soriya Co.,Ltd បានសហការជាមួយក្លឹបបាល់ទាត់ដ៏ល្បីល្បាញមួយ ក្នុងប្រទេសជប៉ុន គឺក្លឹបបាល់ទាត់ Omiya Ardija រៀបចំព្រឹត្តិការណ៍ដែលបានប្រសិទ្ធនាមថា “Omiya Ardija Soccer Clinic លើកទី៤” ក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ហ្វូតសាល KB ។

ការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីវ័យក្មេងលើកនេះ ដែលមានអតីតកីឡាករ និងគ្រូបង្វឹកក្លឹបបាល់ទាត់ Omiya Ardija (កុមារ និងយុវជនជប៉ុន) មានបទពិសោធន៍ជាច្រើនឆ្នាំដូចជាលោក Takeyuki Okmoto, លោក Toshiyuki Akimoto, លោក Haruki Nishimura និងលោក Yuya Takahashi ។

លោក ស៊ីដន អ្នកសម្របសម្រួលនៅលើទីលានបាននិយាយថា រៀបចំព្រឹត្តិការណ៍ដែលបានប្រសិទ្ធនាមថា “Omiya Ardija Soccer Clinic លើកទី៤ ធ្វើឡើងសម្រាប់កីឡាករ-កីឡាការិនីវ័យក្មេង នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើត ភាពសិ្នទ្ធស្នាល និងផ្តល់បទពិសោធន៍ បច្ចេកទេស ប្រយុទ្ធនៃការលេង ។ នេះជាព្រឹត្តិការណ៍លើកទី៤ ក្នុងប្រទេស កម្ពុជា កាលកន្លងមក យើងបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ឡាវ និងប្រទេសថៃ ដែលមានក្រុមកីឡាករ-កីឡាការិនី វ័យក្មេងជាថ្នាលបានចូលរួមជាង ១០០-៥០០នាក់ឯណោះ ។

ព្រឹត្តិការណ៍នេះចង់បង្ហាញពីវិស័យបាល់ទាត់ហ្វូតសាលកម្ពុជា ដែលកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យ ព្រោះ ការលេងកីឡា ធ្វើឲ្យពួកគាត់មានសុខភាពល្អ និងបង្កើតបាននូវភាពសិ្នទ្ធស្នាល សាមគ្គីភាព និង មិត្តភាពរវាងមនុស្ស មួយទៅមនុស្សមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ៕

គ្រូបង្វឹកអត្តលិកវ័យកេ្មង ៤រូប របស់ជប៉ុន ផ្តល់បទពិសោធន៍ដល់ក្មេងៗកម្ពុជា

គ្រូបង្វឹកអត្តលិកវ័យកេ្មង ៤រូប របស់ជប៉ុន ផ្តល់បទពិសោធន៍ដល់ក្មេងៗកម្ពុជា

គ្រូបង្វឹកអត្តលិកវ័យកេ្មង ៤រូប របស់ជប៉ុន ផ្តល់បទពិសោធន៍ដល់ក្មេងៗកម្ពុជា