លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

លោក​តា​ជា​កសិករ​ម្នាក់​​រស់​នៅ​​ក្រុង Zhangye ខេត្ត​កាន់ស៊ូ ប្រទេស​ចិន​ បាន​ដឹក​មេ​គោ​ពីរ​ក្បាល​របស់​គាត់​​​ជុំ​វិញ​ក្រុង និង​ពពាយ​នាយ​លក់​​ទឹកដោះ​គោ​ឆៅ​​ស្រស់ៗ​ឲ្យ​អ្នក​រស់​នៅ​ទីនោះ។

 

លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

 

ទោះ​បី​ជា​មើល​ទៅ​ហាក់​ដូចជា​​​ខុស​ប្លែក​​ធម្មតា​ តែ​លោក​តា​ត្រូវ​បាន​អតិថិជន​​ជាច្រើន​ស្វាគមន៍យ៉ាង​អន្ទះសា​ ចង់​ទិញ​ទឹកដោះ​គោ​ឆៅ​ទាំង​នោះ​ទៀត​ផង។

 

បើ​យោង​ទៅតាម​សារព័ត៌មាន​ចិន China News បាន​ផ្សាយ​ថា ​ប្រជាជន​​រស់​នៅ​ក្នុង​ក្រុង​នេះ​​ភាគ​ច្រើន​ចូល​ចិត្ត​​ទិញ​ដោះ​គោ​ឆៅ​​​បែប​នេះ ជាង​ទឹក​ដោះ​គោ​កញ្ចប់​ច្រក​លក់​លើ​ទីផ្សារ ព្រោះ​ពួកគេ​គិត​ថា​ ទឹក​ដោះ​គោ​ច្របាច់​ចេញ​ពី​មេ​គោ​ភ្លាម​ៗ​នេះ​មាន​គុណភាព​ល្អ​ប្រសើរ និង​សុខភាព​ល្អ​ជាង។

 

​​​​​តែ​ទោះ​ជា​យ៉ាង​ក្ដី ​ក្រុម​​វិភាគ​ពី​ហានិភ័យ និង​សុវត្ថិភាព​ចំណីអាហារ​​ចិន និយាយ​ថាទឹក​ដោះ​គោ​​មិន​​បាន​ឆ្លង​កាត់​​ការ​ដំណើរ​ការ និង​កម្ដៅ​សម្លាប់​មេរោគ នាំ​ឲ្យ​កើត​មាន​បាក់តេរី ពី​មីក្រូ​តូច​ៗ និង​នាំ​ឲ្យ​ពុល​បាន៕

 

លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

 

លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

 

លោក​តា​ម្នាក់​ដឹក​មេ​គោ​ចូល​ក្រុង ពពាយនាយ​លក់​ទឹក​ដោះ​គោ​ឆៅ

 

ចុចអាន៖ ស្វា​ហ្គោរីឡា​សម្រក់​ទឹកភ្នែក​ឱប​មនុស្ស ក្រោយ​ម្ដាយ​ខ្លួន​ត្រូវ​ព្រានព្រៃចាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV