លោកឧត្តមសេនីយ៏ អាត់ ខែម ជួស​ជុល​ផ្លូវ​លំ ២ខ្សែ ប្រវែង​ជិត​១០​គីឡូ​ម៉ែត្រ នៅ​ស្រុក​ស្វាយចេក

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារ ចុះទៅជួសជុលផ្លូវលំ២ខ្សែ ប្រវែង ជិត១០គីឡូម៉ែត្រ មួយខ្សែជាង៧គីឡូម៉ែត្រ និងមួយខ្សែទៀត ១.៥ គីឡូម៉ែត្រ ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៏ស្នងការ បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានថា ផ្លូវទាំង២ខ្សែ មានសភាពខូច មានជង្ហុកជាច្រើនកន្លែងនោះ ទើបលោកទទួលបានការណែនាំ ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ចុះមកជួសជុលភ្លាម ដើម្បីផ្តល់ភាពងាយស្រួលលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំ ក៏ដូចជាការដឹកជញ្ជូនកសិផលជាដើម។

លោកស្នងការ បានបញ្ជាក់ថា ផ្លូវទី១ ចាប់ពីផ្លូវជាតិលេខ៥៦ ទៅដល់ភូមិប្រី  និងមួយខ្សែទៀត ចេញពីភូមិប្រី  តំរង់ទៅវត្តទ្រាស ឃុំទ្រាស ដើម្បីកែសំរួលឡើងវិញ ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រមុខនៃរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រព័ន្ធហេដ្ឋាសម្ព័ន្ធ ហើយនៅពេលទទួលបានព័ត៏មានថា ផ្លូវខូចនោះ គឺក្រុមការងារ បានចុះទៅពិនិត្យ មើលភ្លាមៗ ហើយធ្វើការជួសជុលឡើងវិញផងដែរ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យនេះ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន គឺលោកតែងតែយកចិត្តដាក់ និងជំរុញឲ្យក្រុមការងារថ្នាក់មូលដ្ឋាន ក្តាប់ឲ្យបាន នូវបញ្ហាដែលបានកើតឡើង នៅតាមូលដ្ឋាន ដោះស្រាយជូនប្រជាពលរដ្ឋ កុំអាក់ខានឲ្យសោះ៕