រដ្ឋសភា បើកប្រជុំ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដោយមានរបៀបវារៈ ពិនិត្យសំណុំរឿង អនុវត្តទោសលើ លោក សម រង្ស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ច ប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈ ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៦, សេចក្តីព្រាងច្បាប់ ស្តីពីស្ថិត និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ និងជាពិសេសរបៀបវារៈអំពី «ការពិនិត្យរបាយការណ៍ស្តីពី សំណុំរឿងពាក់ព័ន្ធនឹង ការអនុវត្តន៍ ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី»។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ចាប់ផ្តើមនៅវេលាម៉ោង ១០ព្រឹកថ្ងៃនេះ។

ខាងក្រោមនេះជារបៀបវារៈនៃកិច្ចប្រជុំរបស់រដ្ឋសភា៖

រដ្ឋសភា បើកប្រជុំ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដោយមានរបៀបវារៈ ពិនិត្យសំណុំរឿង អនុវត្តទោសលើ លោក សម រង្ស៊ី