កងទ័ពជើងទឹក អាម៉េរិក-កម្ពុជា ចាប់ផ្ដើមសមយុទ្ធ CARAT ឆ្នាំ២០១៥ នៅក្រុងព្រះសីហនុ

ភ្នំពេញ ៖ កងទ័ពជើង សហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  បានចាប់ផ្ដើមលំហាត់ សមយុទ្ធប្រចាំឆ្នាំលើកទី៦ ស្ដីពីការហ្វឹកហ្វឺន និងការ សហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក (CARAT) នៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិកនៅថ្ងៃ១៦ វិច្ឆិកា នេះ បានឲ្យដឹងថា ក្នុងឆ្នាំទី៦ ជាប់គ្នារវាង លំហាត់សមយុទ្ធទ្វេភាគី CARAT នៅកម្ពុជា នៅតែជាមធ្យោបាយច្បាស់ មួយសំរាប់បង្កើតកិច្ចសហប្រតិបតិ្តការពារសន្ដិសុខលើលំហសមុទ្រ ជាមួយកងទ័ពជើងទឹកកម្ពុជា។

CARAT នៅកម្ពុជា ការហ្វឹកហ្វឺន នេះមានរយៈពេល៥ថ្ងៃ នៅកំពង់ផែ និងនៅលើ សមុទ្រ ដោយបញ្ចប់ នៅថ្ងៃទី២០ វិច្ឆិកា នៅលើគោកបុគ្គលិកយោធា នឹងធ្វើការហ្វឹកហ្វឺនជាក់ស្ដែង ក្នុងការកាត់បន្ថយការ ខូចខាត់ការកំណត់ផ្លូវនាវា ការថែទាំងអ្នកស្លាប់ និងរងរបួសក្នុងការប្រយុទ្ធ ទស្សនកិច្ច និងការពារ កំលាំង ការឡើងលើនាវា ការឆែកឆេរ និងជើងទឹកបច្ចេកទេសចាប់នាវា។

សេចក្តីប្រកាសបន្តថា ការរៀនសូត្រជាលក្ខណៈសិក្ខាសាលានេះ នឹងមានការចូលរួមនៃអ្នកជំនាញ មកពីកងទ័ពជើងទឹក ទាំងពីរ ដើម្បីពិភាក្សាពីការប្រតិ្ដបត្ដិល្អដែលមាន និយាយនៅក្នុងច្បាប់ របស់យោធា ពេទ្យយោធា និងការរុករក និងជួយសង្រ្គោះតាមយន្ដហោះ។

ពលទាហានជើងទឹកអាម៉េរិកប្រហែល២០០នាក់ និងពលទាហានជើងទឹកកម្ពុជា ប្រហែល ៣០០ នាក់ ចូលរួមនៅក្នុង CARAT ឆ្នាំ២០១៥ នៅកម្ពុជា។  CARAT គឺជាលំហាត់សមយុទ្ធលំហសមុទ្រ ទ្វេភាគីប្រចាំឆ្នាំ ដែលមានធ្វើជាបន្ដបន្ទាប់ រវាងកងទ័កជើងទឹកអាម៉េរិក និងកំលាំង នៃប្រទេស បង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្ដូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសទីម័រខាងកើត៕

កងទ័ពជើងទឹក អាម៉េរិក-កម្ពុជា ចាប់ផ្ដើមសមយុទ្ធ CARAT ឆ្នាំ២០១៥ នៅក្រុងព្រះសីហនុ