​ប្រជាពលរដ្ឋ​៦​ឃុំ នៅ​ស្រុក​កំពង់​រោទ៍ រអ៊ូរទាំ​ចំពោះ បញ្ហា​រថយន្ត​ដឹកស្រូវ បណ្តាល​ឲ្យ​ខូច​ផ្លូវ​

ស្វាយរៀង: ជា​រៀងរាល់ថ្ងៃ ឃើញ​មាន​រថយន្ត​យី​ឌុប​ដឹកស្រូវ​ធំៗ មាន​ផ្ទុកស្រូវ រាប់សិប​តោន មិន​ក្រោម ១០០ គ្រឿង ក្នុង​មួយថ្ងៃៗ ដឹក​ទាំងយប់ ដឹក​ទាំង​ថ្ងៃ បាន​កំពុង​ដឹកជញ្ជូន​ស្រូវ ដូច​គេ​ហែ​កឋិន នាំយក​ស្រូវ​ទៅ​លក់​ឈ្មួញ​វៀតណាម នៅ​ឃុំ​-​ស្រុក​កំពង់រោទិ៍ ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​រថយន្ត​យី​ឌុប ធុន​យក្ស​ទាំងនោះ បើក​ចូល​តាម​ផ្លូវលំ​តូចៗ ជាហេតុ​បណ្តាល​ឲ្យ​ផ្លូវលំ​តូចៗ ទាំងនោះ ខូចខាត​ខ្ទេចខ្ទី​ស្ទើរ តែ​លុប​បាត់​ចេញពី​ផែនទី ប្រទេស​កម្ពុជា ទៅហើយ​។​
 
​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​៖ ជា​រៀងរាល់​យប់ ពួកគាត់​ស្ទើរតែ​ដេក​ពុំ​លក់ ដោយសារ​រថយន្ត​យី​ឌុប ធុន​ធំ​ដឹកស្រូវ​ទាំងអស់នោះ រំខាន​ដល់​ដំណេក​របស់ ពួកគាត់​យ៉ាងខ្លាំង​។ ផ្លូវ​ក៏​ខូច រីឯ​លទ្ធផល​ផ្លែផ្កា ផ្អែមមាត់ គឺ​បាន​ទៅលើ​ឈ្មួញ ទាំងអស់នោះ និង​បរិវារ​ទៅវិញ​។ ហើយ​ផ្លូវ​ដែល​ខូច​ទាំង ៦ ឃុំ​នោះ នៅ​ស្រុក​កំពង់រោទិ៍ ទី​១.​ឃុំ ព្រះ​ពន្លា ឃុំ​ជ្រៃ​ធំ ឃុំ​សំ​យ៉ោ​ង ឃុំ​បន្ទាយ​ក្រាំង ឃុំ​រាជមន្ទីរ និង​ឃុំ​ថ្មី​។

​ប្រភព​ដដែល បាន​បន្តទៀតថា​៖ ភាគច្រើន រថយន្ត​ធុន​យក្ស ដឹកស្រូវ​ទាំងនោះ គឺ​ដឹក​មកពី​ខេត្ត កំពង់ចាម កំពង់ធំ ព្រៃវែង និង​ក្នុង​ខេត្តស្វាយរៀង​ផ្ទាល់​។ ដោយឡែក សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ នាពេល​កន្លងមក ម្ចាស់​រថយន្ត និង​អាជីវករ​លក់​ស្រូវ​ទិញស្រូវ បានធ្វើ​លិខិត​ស្នើសុំ ឲ្យ​ក្រុមហ៊ុន​ឯកជន ឈ្មោះ​(​ក្រុមហ៊ុន​ធ្វើ​ផ្លូវថ្នល់ លី​ឡុង​) ដែលមាន​ទីលំនៅ​ភូមិ​ព្រៃ​ទាវ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជួយ​ជុស​ជុល​ផ្លូវថ្នល់ ឆ្លងកាត់​៦​ឃុំ​ខាងលើ ដែល​អាជីវករ និង​ម្ចាស់​រថយន្ត ចូលរួមចំណែក​ថវិកា សំរាប់​ជួសជុល​ផ្លូវថ្នល់ ក្នុង​១​រថយន្ត​ធុន​ធំ ចំនួន​៥០.០០០​រៀល រថយន្ត​ធុន​តូច ៣០.០០០​រៀល ដើម្បី​ជួយ​ជួសជុល ផ្លូវថ្នល់​ឲ្យ​បានល្អ​។

​ប្រភព​ខាងលើ បាន​បន្តទៀតថា​៖ មូលហេតុ​ដែល​អាជីវករ និង​ម្ចាស់​រថយន្ត​ទាំងនោះ ស្នើសុំ​ដូច្នេះ ដោយសារ​ផ្លូវជាតិ​លេខ​៣១៤D ដែលមាន​ប្រវែង​ជិត ៣០ គីឡូម៉ែត្រ ចាប់​ចំណុច​ផ្សារ​ប្រ​សូ​ត្រិ ក្នុងស្រុក​ស្វាយទាប ដល់​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ បាន​រង​ការខូចខាត​យ៉ាងខ្លាំង មិនអាច​ធ្វើដំណើរ ឆ្លងកាត់​បានឡើយ ទោះបីជា​ផ្លូវ​នោះ ត្រូវបាន​កំពុង​ស្ថាបនា ដោយ​ក្រុមហ៊ុន​ចិន យ៉ាងណាក៏ដោយ ពីព្រោះ​ក្រុមហ៊ុន​ចិន ដែល​ស្ថាបនា​នោះ បាន​បោះបង់​លែង​ដំណើរ​ស្ថាបនា​ផ្លូវ​នោះ កំឡុង​រដូវវស្សា កន្លងទៅនេះ​។

​ទោះបីយ៉ាងណា​ក៏ដោយ មួយរយៈ​ចុងក្រោយ​នេះ ផ្លូវលំ​តាម​ជនបទ នៅក្នុង​ខេត្ត​ស្វាយរៀង ស្ទើរតែ​ទាំងអស់ បាន​រង​ការខូចខាត​យ៉ាងខ្លាំង ហើយក៏​ពុំបាន​យកចិត្​តទុកដាក់ ពី​សំណាក់ ក្រសួង មន្ទីរ អាជ្ញាធរ​ដែនដី ក្នុងការ​ជួសជុល​ថែទាំ​នោះឡើយ​។ ដូច្នេះហើយ​សូម​ឲ្យ ប្រមុខ​រាជរដ្ឋាភិបាល ប្រមើល មើល​ការអភិវឌ្ឍន៍​ផ្លូវលំ នៅតាម​ជនបទ​នានា ក្នុង​ខេត្តស្វាយរៀង ដ៏​កំសត់​មួយ​នេះ​ផង​៕V/S