អ្នកស្រីកែ ឡេង នឹង មានម៉ូតូអមដង្ហែរនៅថ្ងៃស្អែក

ភ្នំពេញ:     ​ភ្នំពេញ​: ថ្ងៃទី​១៧​វិច្ឆិកា​ស្អែក​នេះ កីឡាការិនី​កែ ឡេង​ម្ចាស់​មេដាយមាស​ប៉េតង់​ជើងឯក​ពិភពលោក ២ ជំនាន់​នឹងត្រូវ​រាជរដ្ឋាភិបាល​រៀបចំ​ក្បួន​ដង្ហែរ​ជា​កិត្តិយស​ដោយ​ក្បួន​ ដង្ហែរ​នោះ​ចាប់ផ្ដើម​ចេញដំណើរ​ពី​វិមាន​សន្តិភាព​។​

​    ​នេះ​ជា​លើក​ទី ២​ក្នុង​ឆ្នាំ​តេ​មួយ​ដែល​កីឡាការិនី​រូបនេះ​បានទទួល​កិត្តិយស​ដោយ​ជិះ​ រថយន្ដ​ដ​ង្ហេ​រ​ជា​ក្បួន​ក្នុង​ទី​ក្រុងភ្នំពេញ​ដោយមាន​ក្បួន​ម៉ូតូ ស ចំនួន ១២​គ្រឿង​អម​នោះ ។​

​    ក្នុង​ក្បួន​ដង្ហែរ​នោះ​គឺមាន​ម៉ូតូ​ប៉ូលីស​នាំមុខ​ក្បួន បន្ទាប់មក​រថយន្ដ​ប៉ូលីស ដែលមាន​រថយន្ដ​ឆៃយ៉ាំ​នៅជាប់​ពី​ក្រោយ​ទើប​រថយន្ដ​កីឡាការិនី​កែ ឡេង​ដែល​អមដោយ​ម៉ូតូ ស ចំនួន ១២​គ្រឿង​។​

​    ​បន្ទាប់ពី​រថយន្ដ​កីឡាការិនី​កែ ឡេង​គឺ​រថយន្ដ​របស់លោក​អគ្គ​លេខាធិការ​រង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ កម្ពុ​ជា ។​បន្ទាប់ពីនោះ​អនុញ្ញាត​ឲ្យ​មាន​រថយន្ដ​បន្ទាប់​តែ ៥ គ្រឿង​ទៀត​ប៉ុណ្ណោះ ដោយមាន​ទាំង​រថយន្ដ​ដឹក​សិស្ស​វិទ្យា​ស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ដែល​ក្រោយបង្អស់​គឺ​រថយន្ដ​ប៉ូលីស ។​

​    ​ក្បួន​ដង្ហែរ​ដែល​ចេញពី​វិមាន​សន្តិភាព​នោះ​គឺ​ឆ្ពោះទៅ​ស្តុ​ប​កាណាឌីយ៉ា បន្ទាប់មក​ទៅ​ស្ដុ​ប​ពេទ្យ​អង្គឌួង បន្ត​ដំ​ណើ​រ​តាម​មហាវិថី​ព្រះ​នរោត្តម​ឆ្ពោះទៅកាន់​វិមានឯករាជ្យ ដង្ហែរ​មួយ​ជុំ​សួនច្បារ​នាគ​បាញ់​ទឹក​ដោយ​ត្រឡប់មកវិញ​កាត់​មុខផ្ទះ​សម្ដេច ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ហើយ​ឆ្ពោះទៅកាន់​ស្ដុ​ប​នាយកដ្ឋាន​ជលផល ឆ្ពោះទៅកាន់​ស្តុ​ប​បូកគោ​ហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស​ឆ្ពោះ​មក ​ខាងលិច​ផ្សារ​ធំថ្មី​ទើប​បន្តដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម​ឆ្ពោះ​ទៅ​ស្តុ​ ប​សន្ធរម៉ុក ។​

​    ​មកដល់​ស្ដុ​ប​សន្ធរម៉ុក​បន្តដំណើរ​តាម​វិថី​ម៉ៅ​សេទុង​ឆ្ពោះទៅ​ផ្សារ​ដើម​ គរ ត្រឡប់មក​អា​ទឹក​អូឡាំពិក បន្ត​មក​ស្ដុ​ប​ផ្សារ​ដេប៉ូ​ស្តុ​ប​ដេ​អិន​ហើយ​ឡើងមក​មហា​វិ​ថិ​ សហព័ន្ធរុស្ស៊ី​សំដៅទៅ​វត្តភ្នំ​ទើប​ឡើងទៅ​ស្ដា​ត​ចាស់​ដែលជា​កន្លែង​បញ្ចប់ ​កម្មវិធី​ដង្ហែរ​ក្បួន ។​