សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

ភ្នំពេញ: ដូច​ការគ្រោងទុក កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី​១៦​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បារាំង ដែល​ទទួល​រង​គ្រោះ​ដោយ​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ក្នុងពេល​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ទាំងនោះ នៅ​ស្ថាន​ទូត​​បារាំង ប្រចាំ​កម្ពុជា​ សម្តេចហ៊ុនសែន បានប្រកាសថា អំពើភេរវកម្មនោះ គឺជា​អំពើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹងមនុស្សជាតិ ដែលត្រូវតែទប់ស្កាត់។​
 
​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​អំពើ​ភេ​វ​កម្ម​សម្លាប់​មនុស្ស​អស់ ១២៩ នាក់ និង​របួស​ជាង ៣០០ នាក់ គឺជា​អំពើ​ឧក្រិដ្ឋកម្ម មិនមែន​តែ​សម្រាប់​ពលរដ្ឋ​បារាំង​ទេ ប៉ុន្តែ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ទូទៅ ដែល​ត្រូវតែ​ទប់ស្កាត់​អោយបាន​។ កម្ពុជា គឺ​ឈរ​ជាមួយ​ពលរដ្ឋ និង​រដ្ឋាភិបាល​បារាំង ព្រមទាំង​ជាមួយ​ប្រទេស​ដទៃៗ​ទៀត ដើម្បី​ទប់ស្កាត់ និង​ឈានទៅ​បំបាត់​ទាំងស្រុង​នូវ​អំពើ​ភេ​កម្ម​គ្រប់​ប្រភេទ​ដែល​ប្រឆាំងនឹង​មនុស្សជាតិ​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ជាថ្មី​ម្តងទៀត កម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​អ្នករងគ្រោះ​ទាំងអស់ និង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​បារាំង​"​។​

​ជាការ​កត់សម្គាល់ បន្ទាប់ពី​មានការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ត្រូវ​នឹង​វេលា​ទៀបភ្លឺ ថ្ងៃ​សៅរ៍ ទី​១៤​វិច្ឆិកា ម៉ោង​នៅ​កម្ពុជា គឺ​នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា សម្តេច​ហ៊ុនសែន បាន​សរសេរ​លិខិត​ជូន​លោក​ប្រធានាធិបតី​បារាំង ដើម្បី​ចូលរួម​រំលែក​ទុក្ខ និង​ថ្កោលទោស​នូវ​អំពើ​ភេរវកម្ម​នោះ​៕​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

សម្តេច​ហ៊ុនសែន ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​
សម្តេចហ៊ុនសែន ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះ ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយអំពើភេរវកម្ម នៅទីក្រុងប៉ារីស
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )