ខឹង​ប្តី​ស្តីបន្ទោស​បន្តិច​ប​ន្ដួច លួច​ចងក​សម្លាប់ខ្លួន​

ពោធិ៍សាត់: ស្រ្តី​ម្នាក់​គិត​ខ្លី​ខឹង​ប្តីស្តីបន្ទោស​បន្តិច​ប​ន្តួច លួច​ចងក សម្លាប់ខ្លួន ។ ហេតុការណ៍ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី ១៥ ខែ វិច្ចិកា ឆ្នាំ​២០១៥ នៅ​ដើម​ស្វាយ​ខាងត្បូង​ផ្ទះ ជនរងគ្រោះ ចម្ងាយ ៥ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្នាយ​ទោ  ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​តាម​ការរៀប​រាប់រប​ស់​ឈ្មោះ ខ្លឹង តុ​ន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ប្រពន្ធ​របស់គាត់ ឈ្មោះ​សួន សំបូរ (​ហៅ ពែ​ក​) អាយុ​៥០​ឆ្នាំ បាន​ទាស់​ពាក្យសំដី បន្តិចបន្តួច ជាមួយ​គាត់​។ ខណៈនោះ គាត់ ជា​ប្តី មិន​នៅផ្ទះ ហើយក៍​មិន​នឹកស្មានថា ប្រពន្ធ​ខ្លួន ហ៊ាន​ប្រថុយប្រថាន ដោយ​យក​ក្រមា ចងក សម្លាប់ខ្លួន ចោល​ប្តី ចោល​កូន ប្រុស​ស្រី​៥​នាក់ ឲ្យ​នៅ​ជាមួយ​ឪពុក​ដូច្នេះ​ដែរ​។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ជង បាន​បញ្ជាក់ថា តាម​ការពិនិត្យ​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច ឃើញថា ស្ត្រី​ឈ្មោះ​សួន សំបូរ ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក ពិតប្រាកដ​មែន​។ សាកសព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S