ខណៈ​នេះ​ជំនាញ​​​ព្រៃឈើ​កំពុង​រើ​ឈើ​​​ធ្នង់​​​ជិត​១០០​សន្លឹក​​ក្រោយ​ឃាត់​ចាប់​កាលពី​យប់​មិញ

ខេត្ត​ស្ទឹង​ត្រែង​ ៖ ខណៈ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​រើ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជា​ជិត​១០០​សន្លឹក​ទាំង​តូច​ និង​ធំ​ក្រោយ​ឃាត់​ចាប់​កាលពី​យប់​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ២០១៥​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧​ភូមិ​គីឡូ​៨​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​។​

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ខណៈ​ឃាត់ចាប់​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​លឿង​ផ្ទុក​ឈើ​ប្រណីត​រាប់​សិប​សន្លឹក​នោះ​ក៏​មាន​រថយន្ត​ផ្ទុក​ឈើ​មួយ​គ្រឿង​ទៀត​ដែរ ​គោលដៅ​ពី​ស្រុក​សៀម​ប៉ា​ង​មក​កាន់​ទីរួមខេត្ត​ តែ​មិន​ត្រូវ​បាន​ឃាត់​ចាប់ ​ឬ​សួរនាំ​អ្វី​ឡើយ?