ម៉ោង១០​និង៣០នាទីព្រឹកនេះ​ កម្លំាង PM​ ស្រុករុក្ខគិរី ​ចាប់ផ្តើមកម្ទេច​រោងប្រជាពលរដ្ឋដែលតវ៉ា

ខេត្តបាត់ដំបង ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹង​ជំហានដំបូងមក​ថា ​នៅវេលាម៉ោង១០និង​៣០នាទី​​ព្រឹក​ថ្ងៃ​ទី​១៦​ វិច្ឆិកា ២០១៥ ​នេះ មន្រ្តីរដ្ឋបាល​ព្រៃឈើបាន​យកកម្លំាងកង​រាជអាវុធហត្ថ(PM)​ ប្រមាណ៣-៤រថយន្តទៅអារ.​រោងកម្ទេចចោល​របស់ប្រជាពលរដ្ឋ​ចំនួន​១០០​នាក់​ តំណាង​ឱ្យ​​ជាង​៣០០​គ្រួសារ ​ដែល​លើកបដា​ស្រែក​តវ៉ា​​នៅ​មុខ​សាលាស្រុក​រុក្ខ​គិរី​ ពាក់ព័ន្ធ​រឿង​ដី​អភិរក្សរបស់​​សហគមន៍នៅក្នុងឃុំ​ស្តុក​ប្រ​វឹង ​និង​​ឃុំ​ព្រៃ​ត្រឡាច ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មានកោះសន្តិភាព ៕