លោកចោរកូនភ្លោះ ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​ចូល​លួច ​អីវ៉ាន់​ក្នុង​ហាង​លក់​ទំនិញ

បរទេស៖ លោកចោរវ័យក្មេង២នាក់ដែលមានអាយុ១៧ឆ្នាំ និងត្រូវជាកូនភ្លោះនឹងគ្នាថែមទៀត បានចូលលួចរបស់របរ មួយចំនួនពីក្នុងហាងលក់ទំនិញមួយ ស្ថិតក្នុងរដ្ឋ South Carolina សហរដ្ឋអាម៉េរិក ។

សន្តិសុខក្នុងហាងមានការសង្ស័យ បន្ទាប់ពីគេបានឃើញបុរសវ័យក្មេងទាំងពីរឈ្មោះ Malike Shakim និង Shamel Toppin ចូលទៅក្នុងហាងដើរមើល អីវ៉ាន់ប៉ុន្តែចេញមកវិញមិនឃើញគេចំណាយប្រាក់ នៅកន្លែងគិតលុយទេ ទើបសន្តិ សុខហាងប្រញាប់រាយការណ៍ ហៅប៉ូលិសឲ្យមកកាន់កន្លែងកើតហេតុភ្លាមៗ ។

ចោរប្រុសជាកូនភ្លោះនឹងគ្នានេះមិនទាន់ចាកចេញពីហាងទេ ខណៈពេលដែលប៉ូលិសមកដល់ហើយពួកគេត្រូវបាន ប៉ូលិសបញ្ជាឲ្យយកសម្ភារៈរបស់របរផ្សេងៗ ចេញពីហោប៉ៅមកដែលមានសុទ្ធតែក្រែម និងវត្ថុថែរក្សាសម្ផស្ស ។
ក្រោយពីរកឃើញភស្តុតាង គ្រប់គ្រាន់ហើយ លោកចោរកូនភ្លោះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ រង់ចាំការកាត់ ទោសដោយ ចោទប្រកាន់ពីបទចោរកម្ម ៕

លោកចោរកូនភ្លោះ ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​ចូល​លួច ​អីវ៉ាន់​ក្នុង​ហាង​លក់​ទំនិញ