ព្រហើនមែន! សាក​ទស្សនា​រូបភាព បុរស​ម្នាក់​កំពុង​បើក​បរ​រថយន្ត​តូច មាន​ផ្ទុក​រថយន្ត​ធំឲ្យ​នៅ​លើ​ដំបូល

ម៉ាឌ្រីដ៖ អស់ទាស់! បុរសម្នាក់បានបង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរយ៉ាងខ្លាំង បន្ទាប់ពីគេបើកបររថយន្តតូចមួយដែល មានរថយន្តធំនៅពីលើមើល ទៅគួរឲ្យស្រៀវមែនទែន ។

ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអេស្ប៉ាញ នៅក្នុងរថយន្តបង្កហេតុមានបុរស២នាក់ជិះនៅក្នុងនោះ ដោយ ម្នាក់ជាអ្នកបើកបរ រថយន្តដ៏តូចប្រភេទ Ford Focus ពណ៌ខៀវ តែនៅពីលើដំបូលរថយន្តនេះមានផ្ទុករថយន្តធំពណ៌ សមួយគ្រឿងទៀតផងដែរ ហើយពួកគេកំពុងបើកបរ លើដងផ្លូវមួយស្ថិតនៅតំបន់ Segovia ជិតទីក្រុង Madrid ។

សាក្សីដែលបានឃើញហេតុការណ៍បានថតរូបភាពជាវីដេអូបង្ហាញពីសកម្មភាពជិះរថយន្តរបស់បុរសអ្នកបើកព្រហើន ខ្លាំងយកទៅបង្ហោះលើប្រព័ន្ធ Internet ហើយមនុស្សជាច្រើនបាននាំគ្នាថ្កោលទោសជននេះយ៉ាងខ្លាំង ព្រោះទង្វើរបស់ គេអាចបង្កគ្រោះថ្នាក់ណាស់ដល់អ្នកដំណើរ ។

ក្រោយពីឃើញរូបភាពនេះហើយសមត្ថកិច្ចមិនបង្អង់យូរ ក៏តាមរកចាប់ខ្លួនជនទាំងពីរដែលជិះក្នុងរថយន្តបាន ហើយពួកគេរងការផាកពិន័យ ជាប្រាក់ចំនួន $535 ពីបទបើកបរដោយធ្វេសប្រហែស ៕

ព្រហើនមែន! សាក​ទស្សនា​រូបភាព បុរស​ម្នាក់​កំពុង​បើក​បរ​រថយន្ត​តូច មាន​ផ្ទុក​រថយន្ត​ធំឲ្យ​នៅ​លើ​ដំបូល