អ្នកសិល្បៈ​ល្បី​ៗ​ ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​នៅ​ប្រ​ទេស​បារាំង​

Sanofi

​សោកនាដកម្ម​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បារី​ស ​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង ពិសេស​គ្រួសារជន​​រងគ្រោះ​ដោយសារតែ​អំពើ​ភេរវកម្ម​។​ នាពេល​ថ្មីៗ​នេះ សិល្បករ សិល្បការិ​នី​របស់​ប្រទេស​កម្ពុជា​ជាច្រើនរូប បាន​ប្ដូរ​នៅ​រូបភាព​ក្នុង​បណ្ដាញ​សង្គម​របស់​ពួកគេ ដោយ​ដាក់​រូប​ទង់ជាតិ​នៃ​ប្រទេស​បារាំង ដែលមាន​ពណ៌​នៃ​ទង់ជាតិ​ព្រាលៗ ជាមួយនឹង​រូបភាពក្នុង​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​ពួកគេ ។​

សិល្បករ សិល្បការិនីទាំងនោះ មានដូចជា៖​ ឌួង សូលី​ដា ដែលជា​តារា​សម្ដែង និង​ជា​ពិធីការិនី ទូរទស្សន៍​, លោក សុគន្ធ ថេ​រា​យុ តារាចម្រៀង និង​ជា​តារា​សម្ដែង​, ថន លក្ខិណា តារា​សម្ដែង និង​ជា​ពិធីការិនី​ទូរទស្សន៍​, លោក ឆាយ បូរ៉ា អ្នកដឹង​នាំ​រឿង​, ដា​ញ់ ម៉ូ​នី​កា តារា​សម្ដែង​, អេ​ឡិច​ហ្សូ​រ៉ា តារា​សម្ដែង​, សា​រ៉ា​យ សក្ខ​ណា តារា​សម្ដែង និង​ជា​ពិធីការនី​, យ៉ាន លីន​ដា តារា​សម្ដែង ពិធីការនី​ទូរទស្សន៍ និង​ជាតា​រា​ម៉ូ​ដែល រួម​

ជាមួយនឹង​សិល្បករ សិល្បការិ​នី​ជាច្រើនរូប​ផ្សេងទៀត ក៏ដូចជា​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ផងដែរ ។​

​សូមបញ្ជាក់ថា ការប្ដូរ​រូបភាព​នៅក្នុង​បណ្ដាញ​សង្គម​របស់​សិល្បករ សិល្បការិ​នី​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក​នេះ ជា​កម្លាំងចិត្ត​យ៉ាងខ្លាំង​សម្រាប់​ប្រទេស​បារាំង ពិសេស​គ្រួសារ​ដែល រងគ្រោះ​ដោយសារតែ​អំពើ​ភេរវកម្ម​នេះ ៕ រិទ្ធី ខេមរា​

​ 

  

  

Related