​កូន​តិរច្ឆាន​វាយ​ឪពុក​នឹង​ដំបង​ស្លាប់ រួច​យក​កាំបិត​ពូថៅ​កាត់ផ្តាច់​ដៃជើង

​ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​បានកើត​ឡើង​នៅ​ខេត្ត​បន្ទាយ​មាន​ជ​យ័ ដែល​បង្កឡើង​ដោយ​កូនប្រុស ឈាមខ្មៅ​ម្នាក់ បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ឪពុក បណ្ដាល​ឲ្យ​ស្លាប់ និង​យក​កាំបិត ពូថៅ មក​កាក់​កដៃ​ខាងឆ្វេង​ដាច់ចេញ​ពីគ្នា រួច​បន្ដធ្វើ​សកម្មភាព​កាត់​សរសៃ​កែងជើង​ទាំងសងខាង​ថែមទៀត ព្រោះតែ​រូបគេ​ខឹង​ឪពុក​ស្ដីបន្ទោស​។​

​     អំពើ​ឃាត​កម្មនេះ បាន​កើតឡើង​ក្នុង ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ បើតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ឪពុក​បង្កើត​មានឈ្មោះ បួន ហៀ​ង អាយុ ៥៩​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ខាងលើ តែ​ដោយឡែក​ជនដៃដល់​ជា​កូន ឈ្មោះ ហៀ​ង ឡូយ អាយុ ៣៣​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ក្នុងភូមិ​-​ឃុំ​ខាងលើ ដែលជា​មនុស្ស មាន​សតិ​មិនសូវ​គ្រប់ សរសៃប្រសាទ ឆ្កូត​ជ្រួក​។ 

​    ​ក្រោយពី​ធ្វើ​សកម្មភាព​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ ខាងលើ​បាន រាយការណ៍ ប្រាប់​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន​។ 

​    ​ដោយឡែក សាកសព​ត្រូវបាន​ក្រុម គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជនល្មើស​សមត្ថកិច្ច​បា​ន​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក អូរជ្រៅ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ដ​៕

​កូន​តិរច្ឆាន​វាយ​ឪពុក​នឹង​ដំបង​ស្លាប់ រួច​យក​កាំបិត​ពូថៅ​កាត់ផ្តាច់​ដៃជើង
​កូន​តិរច្ឆាន​វាយ​ឪពុក​នឹង​ដំបង​ស្លាប់ រួច​យក​កាំបិត​ពូថៅ​កាត់ផ្តាច់​ដៃជើង