CNRP គ្រោង​ស្វែងរក​ការពឹង​ពាក់​ពី​ស្ថានទូត​អំពី​ការចាប់ខ្លួន​លោក សម រង្ស៊ី

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​CNRP​បាន​ឲ្យ​ដឹងថា​គណបក្ស​នេះ​មាន​គម្រោង​ជួប​ជាមួយ តំណាង​ស្ថានទូត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ផ្តល់ដំណឹង​អំពី​ដីកាចាប់ខ្លួន លោក សម រង្ស៊ី​ដែល​នឹង​វិល​មក​កម្ពុជា​វិញ​នាយ​ប់​នេះ​។ 

​    ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ តំណាងរាស្ត្រ CNRP ថ្លែងថា មន្ត្រី​បក្សប្រឆាំង​កំពុង​ទំនាក់ទំនង​អង្គទូត​នានា​ប្រចាំ​កម្ពុជា ដើម្បី​បង្ហាញ​អំពី​ការចាប់ខ្លួន​លោក សម រង្ស៊ី ។ ទន្ទឹម​នោះ​មន្ត្រី CNRP កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​នយោបាយ​ចុងក្រោយ​នៅ កម្ពុជា​ផងដែរ ។ 

​    ​ទាក់ទង​ករណី​លោក សម រង្ស៊ី ក្រសួងការបរទេស​អា​មេ​រិ​កបាន​អំពាវនាវ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​លោក ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ។ អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​អាមេរិក លោក Mark c. Toner ចាត់ទុក​ដីកាចាប់ខ្លួន​របស់​តុលាការ​ខ្មែរ​មាន​ឥទ្ធិពល​នយោបាយ​។ លោក​បន្តថា​សហរដ្ឋអាមេរិក​កំពុង​តាមដាន​រឿងនេះ​យ៉ាង​យកចិត្តទុកដាក់​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានចេញ​សេចក្តីសម្រេច​មួយ ដោយ​បង្កើត​គណៈកម្មការ​មួយ ក្នុងការ​ចាប់ខ្លួន លោក សម រង្ស៊ី និង​ទប់ស្កាត់​ការតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​នេះ​ផងដែរ​៕ 

CNRP គ្រោង​ស្វែងរក​ការពឹង​ពាក់​ពី​ស្ថានទូត​អំពី​ការចាប់ខ្លួន​លោក សម រង្ស៊ី