​លោក បាន គី​មូ​ន គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​សប្ដាហ៍​នេះ

កូរ៉េខាងជើង​៖​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន នឹងធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​របស់​កូរ៉េខាងត្បូង​ចេញផ្សាយ​កាលពី​ម្សិលមិញ​។  

​     ទស្សនកិច្ច​ទៅ​ទីក្រុង​ព្យុងយ៉ាង​របស់លោក បាន គី​មូ​ន គឺ​មិនបាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​។ សារព័ត៌មាន​យ៉ុ​ន ហាប់​បានឱ្យដឹងថា ការធ្វើ​ទស្សនកិច្ច​របស់លោក​បាន គី​មូ​ន​ទំនង​នឹង​ផ្ដល់​ដំណោះស្រាយ​នៅលើ​ឧបទ្វីប​កូរ៉េ​យ៉ាងណាក៏ដោយ​មិនទាន់ សារព័ត៌មាន​ណាមួយ​បានបញ្ជាក់​លម្អិត​នោះទេ​។​    ​

​    ​គួរ​បញ្ជាក់ថា កាលពីដើមឆ្នាំ​២០១៥ លោក បាន គី​មូ​ន ធ្លាប់​ប្រកាស​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដែរ តែ​មេដឹកនាំ​កូរ៉េខាងជើង​ប្រកាស​មិន​ស្វាគមន៍​។ កូរ៉េខាងជើង ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ផលិត​នុយក្លេអ៊ែរ​៕

​លោក បាន គី​មូ​ន គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​សប្ដាហ៍​នេះ