Louis Fan និងJJ Jia នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល​ខាង​មុខ​

Louis Fan និងJJ Jia នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល​ខាង​មុខ​

តាម​កាសែត​ហុងកុង​​បាន​ចុះ​ថា​ ​តារា​សម្ដែង​ប្រុស​ហុងកុង Louis Fanនិង JJ Jia​ បាន​រៀប​ការ​ជាមួយ​គ្នា បន្ទាប់​ពី​​មាន​ទំនាក់ទំនង​៣​ឆ្នាំ​។ ហើយ​គូ​​ស្នេហ៍​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ តុលា។

 

Louis Fan និងJJ Jia នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល​ខាង​មុខ​

 

ឆ្លើយ​តប​​នឹង​រឿង​នេះ JJ Jia​ បាន​ចេញ​មក​បញ្ជាក់​ថា៖​”​ពួក​យើង​គឺ​​ទើប​តែ​ចុះ​ឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​ ប៉ុន្តែ​រឿង​រៀប​ការ​គឺ​មិន​ពិត​ទេ។ អ្នក​គួរ​តែ​ចាំ​ពួក​យើង​ប្រកាស​រឿង​នេះ​ដោយ​ខ្លួន​ឯង ក្នុង​ពេល​ណា​មួយ​”។

 

ទោះ​យ៉ាង​ណា​ កាល​ពី​សប្ដាហ៍​មុន​នេះ តារា​ប្រុស​ក្នុង​រឿង “Ip Man 2″ បាន​ប្រកាស​តាមរយៈ​បណ្ដាញ Weibo ដោយ​ផ្ទាល់​ថា គេ​នឹង JJ បាន​រៀប​ការ​ជាមួយ​គ្នា​ហើយ ហើយ​សូមជូនពរ​​ដល់​ពួក​គេ​ផង។ ភ្លាម​នោះ JJ ក៏​បាន​តប​ក្នុង​ឃ្លា​ដែល​បង្ហោះ​នោះ​ថា​៖” Louisបាន​ក្លាយ​ជា​មនុស្ស​របស់​ខ្ញុំ​ហើយ គ្មាន​នរណា​អាច​រករឿង​​គាត់​បាន​ទេ​ពេល​នេះ គឺ​មាន​តែ​ខ្ញុំ”។

 

ពាក្យ​ចចាមអារ៉ាម​រវាង​គូ​ស្នេហ៍​​តារា​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១២ ដែល​គេ​និយាយ​ថា​ Louisមាន​កូន​២​រួច​ទៅ​ហើយ​ជាមួយ​ប្រពន្ធ​មុន។ តប​នឹង​ពាក្យ​នេះ Louis និយាយ​ជា​សាធារណៈ​ថា​ វា​ជាការ​ពិត​​ដែល​​ថា​គេ​មាន​កូន​២ ប៉ុន្តែ​គេ​មិន​ដែល​រៀប​ការ​ឡើយ​​និង​បាន​បែក​បាក់​ជា​មួយ​មិត្ត​ស្រី Cherie Chan ពិត​ប្រាកដ ៕

 

ចុចអាន៖Fan Bingbingនិង Li Chen អាច​នឹង​ចូល​រោង​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សកល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews