ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន


ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន

ការ​ប្រគំតន្ត្រី “ពេលវេលា​ដែល​ត្រូវ​តប​ស្នង” កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​គ្រួសារ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ មន្ទីរពេទ្យ​គន្ធបុប្ផា និង មន្ទីរ​ពេទ្យ​ព្រះអង្គឌួង  ជា​ដើម  មាន​ការ​គាំទ្រ​​ជា​ច្រើន។

 

 

ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន

 

 

ទស្សនិកជន​ស្ទើរ​តែ​​ពេញ​មហោស្រព​កោះពេជ្រ បាន​​អញ្ជើញ​មក​ទស្សនា ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ខាង​លើ ​ក្នុង​នោះ​រួមមាន​​​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​​ជា​ច្រើន ​ក៏​បាន​ចូល​រួម​ផង​ដែរ។ ក្រសួង និង​​ឯកឧត្ដម ឧកញ៉ា ព្រម​ទាំង​​ក្រុមហ៊ុន​ជា​ច្រើន​​ផ្សេង​ទៀត បាន​បរិច្ចាគ​​ថវិកា ដល់​កម្មវិធី​សប្បុរសធម៌​នេះ។

 

 

មាន​​សិល្បករ​សិល្ប​ការិនី​​ ប្រមាណជាង១៧រូប បាន​ចូល​រួម​​សម្ដែង​ក៏​ដូច​ជា​ច្រៀង ក្នុង​កម្មវិធី​នេះ​ ក្នុង​នោះ​​មាន​ដូច​ជា លោក ស៊ីន សេដ្ឋកុល ចៅ​ប្រុស​របស់​លោក​ស៊ីន ស៊ីសាមុត សមាជិក​ក្រុម​តន្ត្រី​ដ្រាក្កា លោកស្រី ឌី សាវ៉េត លោកតា គង់ ណៃ លោក​ស្រីហ៊ឹម ស៊ីវន អៀង ស៊ីធុល ម៉េង កែវពេជ្ជតា សុះ ម៉ាច អ៊ុក ណារីម ឯក ស៊ីដេ ឆោម ឆពុំ គឹម សុគន្ធា​ នាយ ប្លាកទីន កញ្ញា ឡូរ៉ា ម៉ម ​លោក រ័ត្ន មករា  និង​លោក នី រតនា ។

 

 

បទ​ចម្រៀង២៤​បទ របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ី​សាមុត និង រាជិនី​សម្លេង​មាន រស សិរីសុធា ត្រូវ​បាន​​លើ​ក​យក​ច្រៀង​ជូន​ទស្សនិកជន​ស្ដាប់។ បទ​ចម្រៀង​ទាំង​នោះ  សុទ្ធតែ​ជា​បទ ត្រូវ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​​បញ្ញា ​ដោយ​ក្រសួងពាណិជ្ជកម្ម ។បច្ចុប្បន្ន​មាន​បទ​ចម្រៀង​របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ី​សាមុត ៧៣​ហើយ ត្រូវ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​​បញ្ញា ជា​មួយ​គ្នា​នេះ បទ​ចម្រៀង​រាជិនី​សម្លេង​មាន រស សិរីសុធា ១បទ​ក៏​ត្រូវ​បាន​ចុះ​បញ្ជី​ផង​ដែរ។

 

 

ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន

 

 

នេះ​ជា​លើក​ទី១ហើយ​ដែល  ក្រសួង​វប្បធម៌​​​​​ និង​វិចិត្រ​សិល្បៈ រួម​ជាមួយ​​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​កម្មវិធី​នេះ​ឡើង។ ទស្សនិកជន​ដែល​បាន​ចូល​រួម​ទស្សនា​​ការ​ប្រគំតន្ត្រី​នេះ ​ត្រូវ​ទិញ​សំបុត្រ  មាន​តម្លៃ​ចាន់​ពី២ម៉ឺន​រៀល រហូត​ដល់​ទៅ៦ម៉ឺន​រៀល។ នៅ​មិន​ទាន់​ដឹង​ថា ចំនួន​ថវិកា​សរុប​ដែល​បាន​មក​ពី ការ​ប្រគំតន្ត្រី​នេះ​​ឡើយ។

 

 

ឯកឧត្ដម ស៊ុន ចាន់ថុល  បាន​​ថ្លែង​ថា ដើម្បី​ឲ្យ​ថវិកា​​ដែល​បាន​មក​ពី​ការ​ប្រគំតន្ត្រី​មួយ​នេះ​មាន​តម្លា​ភាព ក្រសួងពាណិជ្ជកម្ម បាន​ជួល​ក្រុមហ៊ុន​ឯក​ជន​មួយ​មក​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​ការ​ចំណាយ​ទាំង​នេះ។ ឯកឧត្ដម​បញ្ជាក់​ថា ថវិកា​​​ទាំង​អស់​ធានា​ថា​មិន​បាត់​បង់ ឬ​ចាយ​​ខុស​ផ្ទង់​ឡើយ ក្រសួងពាណិជ្ជកម្ម និង​​​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​​ឆាប់​ៗ​​ខាង​មុខ​នេះ ៕

 

 

 

 

 

ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន

 

 

ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន

 

 

អត្ថបទ៖ ខុត សីហា