ប៉ីប៉ីឌី ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”

ប៉ីប៉ីឌី ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”

ខ្សែភាពយន្ត​រឿង “ប៉ុបពីទៅ​ហូលីវូដ”  បាន​ថត​បញ្ចប់​ហើយ​តារា​សម្ដែង​ភេទ​ទី៣​ ប៉ីប៉ី​​ឌី​បញ្ជាក់​ប្រាប់​ថា លោក​មាន​ប្លង់​ថត​ច្រើន​នៅ​ក្នុង​រឿង​នេះ ប៉ុន្តែ​មាន​ប្លង់​ចំនួន២ ដែល​ធ្វើ​ឲ្យ​លោក​ស្រលាញ់​ជាង​គេ។

 

 

ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”
ប្លង់​ចំនួន២​នោះ គឺ​ទី១ ត្រង់​លោក​បាន​ស្លៀក​សំលៀកបំពាក់​ជា​ស្រី​ពិតៗ​ដោយ​មាន​គ្រង​មកុដ នឹង​ប្លង់​ទី២  គឺ​ត្រង់​វគ្គ ក្រុម​ភេទ​ទី៣​ទាំង​អស់​ បាន​យក​អំណោយ​ទៅ​ចែក​ជូន​​គ្រួសារ​មួយ​ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ ។ ត្រង់​​ចំណុច​នេះ ប៉ីប៉ី​​ឌី​ បញ្ជាក់​ប្រាប់​ថា ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​​ដល់​​​បេះដូង​របស់​​ខ្លួន  ត្បិត​អី​ប្លង់​នេះ​មាន​ន័យ​ថា ភេទ​ទី៣​ក៏​ជា​មាន​​បេះដូង​ជួយ​មនុស្ស​​ជួប​ការ​លំបាក  ចេះ​ធ្វើ​បុណ្យ​ធ្វើ​ទាន ដូច​​មនុស្ស​ទូទៅ​ដែរ។

 

 

ប៉ីប៉ី​​ឌី មាន​ប្លង់​ច្រើន ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ” នេះ ត្បិត​អី លោក​គឺ​ជា​តួ​សំខាន់​ម្នាក់ ហើយ​ពេល​វេលា​នៃ​ការ​ថត​រឿង​នេះ​លោក​បាន​ថត ជាង​២០ថ្ងៃ ឯណោះ។

 

 

ប៉ីប៉ី​​ឌី សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ខ្សែភាពយន្ត​មួយ​នេះ នឹង​ទទួល​បាន​គាំទ្រ​ច្រើន​ជាក់​ជា​មិន​ខាន ត្បិត​អី​រឿង​មួយ​នេះ​ អ្នក​ដឹក​នាំ​បាន​​សម្រិតសម្រាំង​ជា​ខ្លាំង ហើយ​​តារា​សម្ដែង​ក៏​​សុទ្ធតែ​តារា​​ល្បី​ៗ​ស្រាប់។ ជា​មួយ​គ្នា​នោះ លោក​ បាន​ស្នើ​ទៅ​ទស្សនិកជន​មេត្តា​​ជួយ​គាំទ្រ​​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ការ​លើក​ស្ទួយ​ខ្សែភាពយន្ត​ខ្មែរ​យើង ក៏​ដួច​ជា​លើក​ទឹក​ចិត្ត​ដល់​ផលិតករ ក្នុង​ការ​​ផលិត​ខ្សែភាពយន្ត​បន្តបន្ទាប់​​​ទៀត​ផង។

 

 

ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”

 

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ តារា​សម្ដែង​នៅ​ក្នុង​រឿង​មាន​ដូច​ជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ  និង​​តារា​កិត្តិយស ជា​ច្រើន​នាក់​ទៀត។ អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយសាន ម៉ៅ លោក ភីម៉ៃ ត្រូវ​សម្ដែង​ជា​ភេទ​ទី ៣។

 

 

ខ្សែភាពយន្ត​​ខ្នាត​ធំ​នេះ​ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ចំពោះ​ការ​ចាក់​បញ្ចាំង​គ្រោង​ធ្វើ​​នៅ​ដើម​ឆ្នាំ ២០១៦ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ៕

 

 

ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”
ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”
ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”
ប៉ីប៉ីឌី  ស្រលាញ់​ប្លង់២​ខ្លាំង​ជាង​គេ ក្នុង​រឿង “ប៉ុបពីទៅ​ហូលីវូដ”

 

 

អត្ថបទ៖ ខុត សីហា