ក្រុមការងារមន្ទីរ ធនធានទឹក ជួយអន្តរាគមន៍ នាំទឹកមកសង្គ្រោះ ស្រូវប្រាំង ប្រមាណ៥០០ហិកតា

ព្រៃវែង ៖ ផ្ទៃដីដំណាំស្រូវរដូវប្រាំង ដែលជួបកង្វះខាតទឹក ស្រោចស្រព ប្រមាណ ៥០០ ហិកតា ស្ថិតក្នុងឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង កំពុងត្រូវបាន ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍នាំទឹកមកសង្គ្រោះ។

លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា ប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីដំណាំស្រូវរដូវប្រាំងប្រមាណ ៥០០ ហិកតា ក្នុងឃុំពោធិរៀង គឺយកពីទន្លេព្រែកតាតាំ តាមរយៈប្រឡាយមេកំពង់ខ្សាច់ ។ ដោយបច្ចុប្បន្នទឹកទន្លេព្រែកតាតាំ មានកម្រិតទាបពេក មិនអាចហូរចូលក្នុងប្រឡាយមេកំពង់ខ្សាច់បាន ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១គ្រឿង បូមទឹកបន្តពីទន្លេព្រែកតាតាំ ទម្លាក់ចូលប្រឡាយមេកំពង់ខ្សាច់ ដើម្បីមកជូនបងប្អូនប្រជាកសិករសម្រាប់ស្រោចស្រពស្រូវនៅតំបន់នេះ។

លោកប្រធានមន្ទីរ បញ្ជាក់បន្ថែមថា ចំពោះការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងខេត្តព្រៃវែង មកដល់ពេលនេះ ប្រជាកសិករដាំដុះដំណាំស្រូវរដូវប្រាំងបាន ចំនួន ២៥.៩០០ហិកតា ស្មើនឹងជាង ៣៤ភាគរយ នៃសន្ទស្សន៍ផែនការ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សាបាន ចំនួន ៦៥.៣០០ហិកតា ស្មើនឹងជាង ២៤ភាគរយ នៃផ្ទៃដីអនុវត្តបាន ៕