លោកបណ្ឌិត ​រស់ វណ្ណា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ដង្ហែអង្គកឋិនទាន ទៅវត្ត ព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល

ភ្នំពេញ៖ នៅថ្ងៃទី ១៣ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅអង្គភាពកាំសាប បានប្រារព្ធធ្វើបុណ្យ កឋិនដោយមានលោកបណ្ឌិត រស់  វណ្ណា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី និយោជិត ទាំងអស់ ដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្ត ព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីប្រមូលបច្ច័យ យកមកកសាងសមិទ្ធផលនាៗ ក្នុងវត្ត ។
អង្គកឋិនទាននេះ បានជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ នៅអង្គភាពកាំសាប ដើម្បីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងធម៌ទេសនា នៅរសៀលម៉ោង៣ លុះថ្ងៃទី១៤ខែ វិច្ឆិការ ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃ៤កើតខែកត្តិកឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ វេលាម៉ោង៧ព្រឹក ជួបជុំពុទ្ធបរិស័ទ និងមន្ត្រីនិយោជិកដង្ហែ អង្គកឋិន ពីភ្នំពេញ ឆ្ពោះទៅកាន់វត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ៕

ឆ្លៀតឱកាសនោះលោក បណ្ឌិត រស់ វណ្ណា បានធ្វើពិធីសំណេះសំណាល ជាមួយពុទ្ធបរិស័ទដោយបញ្ជាក់ថា ៖ កាលពី៣៦ ឆ្នាំមុន គ្មានទេវិស័យព្រះពុទ្ធសាសនា ព្រោះត្រូវរបបប្រល័យពូជសាសន៍ បំបាត់និងព្រះសង្ឃត្រូវចាប់ផ្សឹក វត្តអារាមត្រូវបានយកធ្វើជាឃ្លាំង ឬធ្វើជាមន្ទីរឃុំឃាំង។ បច្ចុប្បន្នក្រោមការដឹកនាំ របស់សម្តេចតេជោ វត្តអារាមត្រូវបានកកើតពាសពេញប្រទេសជាង៤០០០ វត្ត នៅទូទាំងប្រទេស។ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនទើបពេលនេះយើងបាននាំគ្នាធ្វើ អង្គកឋិនទានដែលកើតឡើង ពីសទ្ធាជ្រះថ្លា បងប្អូនជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហា និង ទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់អាស្រ័យ-រៀន សូត្រក្នុងវត្តនេះ ដែលកំពុងខ្វះខាតយ៉ាងខ្លាំងសម្រាប់ បម្រើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបំរើឲ្យវិស័យសង្គមផងដែរ។

លោកបណ្ឌិត បានបន្តដោយសារបានគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជានិង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេស បានទាំងស្រុងដូចនេះព្រះវិហារ និង ទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់អាស្រ័យ និង រៀនសូត្រក៏បានកើតមានផងដែរ។

ពិធីបុណ្យកឋិនដែល ផ្តួចផ្តើមដឹកនាំដោយលោកបណ្ឌិត រស់  វណ្ណា និងលោកជំទាវប្រមូល បានបច្ច័យសរុបចំនួន  ១១១,០០០,០០០ រៀល ដោយ ក្នុងនោះលោកបណ្ឌិតបានដក១៥,០០០,០០០ រៀល ដើម្បីវេរប្រគេនព្រះសង្ឃគង់នៅវត្តកោះអណ្តែត ឃុំក្រាំងម្កាក់ ចំនួន៥លានរៀល/វត្តព្រៃពួច ឃុំព្រែពួចចំនួន ៥លានរៀល និង វត្តភូមិថ្មី ឃុំបែកចានចំនួន ៥លានរៀល និងបច្ច័យនៅសល់ចំនួន ៩៦,០០០,០០០ រៀលសង្កត់ត្រៃយ៍ របស់អង្គកឋិន វត្តព្រះឥន្ទសាមគ្គីធម៌ និងបានឧបត្ថម្ភដល់កម្លាំងការពារស្រុក-ឃុំផងដែរ៕