ផ្ទះ​លក់​សម្ភារៈ​សំណង់​មួយកន្លែង រង​ការឆាបឆេះ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

ភ្នំពេញ:  អគ្គិភ័យ​មួយ ទំនងជា​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ ផ្ទះ​លក់​សម្ភារៈ​សំណង់​មួយ យ៉ាង​សន្ធោ​ស​ន្ឋៅ តែ​ត្រូវបាន​សមត្ថកិច្ច​អន្តរាគមន៍​បាញ់​ទឹក អោយរ​លត់​ទាន់ពេលវេលា ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​និង​៤0​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​លក់​សម្ភារៈ​សំណង់ យីហោ លី​ដេ​គ័​រ ខាងជើង មជ្ឍមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ តាមផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​

​បើតាម​ប្រភពព័ត៌មាន​ពី ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ប្រាប់​អោយដឹងថា មុនពេល​កើត​ហេ​ត គេ​បានឃើញ​មាន​ផ្សែង ហុយ​ចេញពី​ក្នុងផ្ទះ​កើតហេតុ មួយសន្ទុះ​ក្រោយមក ក៏បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ទាំងយប់​តែម្តង ។ ភ្លាមៗ​នោះ ពួកគាត់​ក៏បាន​នាំគ្នា​យក បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់ ជាច្រើន​បំពង់ ប៉ុន្តែ​ដោយសារ​ឆេះ​នៅ​ខាងក្នុង មិនអាច​បាញ់​ចូល​បាន​នោះ ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​តែម្តង​។ ភ្លាមនោះ រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង បានមក​អន្តរាគមន៍​បាញ់​ពន្លត់​ទាំង​ច្រក​មុខ ច្រក​ក្រោយ និង​បាន​ហែក​ជញ្ជាំង​ស័ង្កសី ដើម្បីអោយ​ងាយស្រួល ក្នុង​ការបាញ់​ពន្លត់​។​

​សមត្ថកិច្ច បានអោយដឹងថា អស់​រយៈពេល​ជិត ១ ម៉ោង ភ្លើង​ក៏បាន​រលត់ទៅវិញ​ទាំងស្រុង ដោយ​មិន​រាលដាល​ដល់ផ្ទះ អ្នកជិតខាង​នោះទេ និង​បណ្តាលអោយ​
​មាន​រងរបួស ឬក៏​គ្រោះថ្នាក់​ដល់​អាយុជីវិត ដល់​អ្នក​ក្បែរ​ខាង​នោះទេ​។ ក្នុងករណី​ខាងលើនេះ​ផងដែរ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត អស់​ជិត​១០​គ្រឿង​។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ផងដែរ គឺ​សម្ភារៈ​នៅក្នុង​ផ្ទះ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង និង​មិនទាន់​ដឹងថា មានតម្លៃ​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ​៕V​

ផ្ទះ​លក់​សម្ភារៈ​សំណង់​មួយកន្លែង រង​ការឆាបឆេះ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

ផ្ទះ​លក់​សម្ភារៈ​សំណង់​មួយកន្លែង រង​ការឆាបឆេះ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

ផ្ទះ​លក់​សម្ភារៈ​សំណង់​មួយកន្លែង រង​ការឆាបឆេះ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​