រដ្ឋសភា ប្រកាសបញ្ចប់សមាជិកភាព​លោក​សមរង្ស៊ី​ ពីសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម

ភ្នំពេញ: ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​បន្ទាន់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​នេះ​រួចមក សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ បញ្ជាក់​ពី​ការបញ្ចប់សមាជិកភាព​រប​ស់លោក​សមរង្ស៊ី ពីសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥​​។ ការសម្រេចដូច្នេះ ក៏ដោយសារតែ​លោក​សមរង្ស៊ី ជា​ទណ្ឌិត ក្នុង​សំណុំ​រឿងក្តី​បរិហារកេរ្តិ៍​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការ​បរទេស កាលពី​ឆ្នាំ​២០០៨​។

ក្នុងលិខិតចុះថ្ងៃទី១៦វិច្ឆិកានេះ សម្តេចហេងសំរិន បានប្រកាសថា "ឯកឧត្តម​ សមរង្ស៊ី ត្រូវបាត់បង់​ទាំងស្រុងនូវ​សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិក​រដ្ឋសភា មណ្ឌល​ខេត្តកំពង់ចាម នីតិកាលទី៥"។

ក្នុងសេចក្តីប្រកាសនោះ សម្តេចហេងសំរិន ក៏បានបង្គាប់ឲ្យអគ្គលេខាធិការ​នៃអគ្គ​លេខា​ធិការ​ដ្ឋានរដ្ឋសភា ត្រូវទទួលអនុវត្ត និងបិទផ្សាយ​សេចក្តីប្រកាស​នេះ ក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈ"៕

រដ្ឋសភា ប្រកាសបញ្ចប់សមាជិកភាព​លោក​សមរង្ស៊ី​ ពីសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម