កាច់​សោ.ក​ម៉ូតូភ្ជាប់ប្រព័ន្ធ​GPSពី​ផ្សារ​លើ​​​​មក​ជាប់​​អន្ទាក់​សមត្ថកិច្ច​ស្រុក​ព្រៃនប់

ខេត្ត​ព្រះ​សីហនុ ៖ ​ម៉ូតូ​ម៉ាកស្គូពី ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង ត្រូវ​​ចោរ​កាច់សោ.ក​​ពី​​​ផ្សារ​លើ​​ខេត្ត​ព្រះសីហនុ ជិះ​គេចខ្លួន​តាមផ្លូវ​​​ជាតិ​លេខ​៤ ​​​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ ​(​វាលរេញ​-កំពត) ដោយ​ម៉ូតូ​​មានភ្ជាប់​​ប្រព័ន្ធ​GPS ត្រូវ​បាន​សមត្ថកិច្ច​​សហការ​ជា​មួយ​សមត្ថកិច្ច​ស្រុក/ខេត្ត តាមដឹង​ពី​ចំណុច​ដែល​​​ជន​សង្ស័យ​​ជិះរត់​​គេច​​នោះ ធ្វើ​ឱ្យ​សមត្ថកិច្ច​ដាក់​​កម្លាំង​​ស្ទាក់​​ចាប់​នៅ​​វេលា​ម៉ោង​៨និង​២០នាទី​​ព្រឹក​​ថ្ងៃទី​១៦ វិច្ឆិកា ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ​ចំណុច​ភូមិ​ព្រែក​កប្រស់​ ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃ​នប់ ។

ខណៈ​​នោះ​​ជន​សង្ស័យ​​ក៏​​​ធ្វើ​ដំណើត​មក​​​ជួប​​សមត្ថកិច្ច​​​​ដឹង​ខ្លួន​ក៏ជិះម៉ូតូ​​គេច​ចូល​ផ្លូវ​លំ​​​​ហើយ​បាន​ផ្តួល​ម៉ូតូ​​ចោល​រួច​រត់​គេច​ខ្លួន​ចូលព្រៃ​​បាត់​​​​​​​ ចំណែក​ម៉ូតូ​ដែល​ជន​ល្មើស​កាច់សោ.កនោះ​ត្រូវ​​បាន​សមត្ថកិច្ច​​យក​បាន​មក​វិញ​ ៕