គណៈគ្រប់​គ្រង​បាល់​ទាត់​បារាំង៖ មិន​មាន​ការ​លុប​ចោល​ការ​ប្រកួត​ពាន​អឺរ៉ុប Euro 2016 ទេ

ប៉ារីស៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនៅតែបន្តធ្វើ ឡើងដដែល ដោយមិនត្រូវបានលុបចោលនោះទេ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក Jacques Lambert ប្រធានគណៈគ្រប់គ្រងបាល់ទាត់ប្រទេសបារាំង ថ្លែងប្រាប់វិទ្យុជាតិ RTL ។

លោក Lambert បានបញ្ជាក់ថា “អ្វីៗគឺនៅដូចធម្មតា គ្មានប្រែប្រួលនោះទេ គឺនៅតែបន្តធ្វើនៅទឹកដីប្រទេសបារាំងឆ្នាំ ក្រោយដដែលពីយុទ្ធនាការ Euro 2016” ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលក្រុងប៉ារីស ទទួលការវាយប្រហារពីក្រុម IS ក្នុងឆ្នាំ២០១៥នេះដែលបាន សម្លាប់មនុស្សចំនួន១៣២នាក់ និងរបួសជាង៣៥០នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែក៦កន្លែងផ្សេងគ្នា កណ្តាលទីក្រុងធំ របស់បារាំង គ្រាដែលលើកទី១កាលពីដើមខែមករា បានសម្លាប់មនុស្ស១៨នាក់ ដោយខ្មាន់កាំភ្លើងបានចូលទៅបាញ់ ប្រហារបុគ្គលិកទស្សនាវដ្តីរូបថ្លុក Charlie Hebdo ៕

គណៈគ្រប់​គ្រង​បាល់​ទាត់​បារាំង៖ មិន​មាន​ការ​លុប​ចោល​ការ​ប្រកួត​ពាន​អឺរ៉ុប Euro 2016 ទេ