សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្លាប់​ក្នុងករណី​ភេរវកម្ម​នៅ​បារាំង

​រាជធានី​ភ្នំពេញ​៖​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា​នេះ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ​បារាំង ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ករណី​ភេរវកម្ម កាលពី​ថ្ងៃទី​១៣​វិច្ឆិកា នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​អស់​១២៩​នាក់ និង​របួស​ជាង​៣០០​នាក់ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​មិនមែន​តែ​សម្រាប់​ពលរដ្ឋ​បារាំង​ទេ ប៉ុន្តែ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង និង​មនុស្សជាតិ​ទូទៅ ដែល​ត្រូវតែ​ទប់ស្កាត់​អោយបាន​។ កម្ពុជា​គឺ​ឈរ​ជាមួយ​ពលរដ្ឋ និង​រដ្ឋាភិបាល​បារាំង ព្រមទាំង​ជាមួយ​ប្រទេស​ដទៃៗ​ទៀត ដើម្បី​ទប់ស្កាត់ និង​ឈានទៅ​បំបាត់​ទាំងស្រុង នូវ​អំពើ​ភេរវកម្ម​គ្រប់​ប្រភេទ ដែល​ប្រឆាំងនឹង​មនុស្សជាតិ​៕