​ចំនុច​ទាំង​៤​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​បំបៅ​ទឹកដោះគោ​កូន​

​ចំនុច​ទាំង​៤​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​បំបៅ​ទឹកដោះគោ​កូន​

​នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះគោ​កូន អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នូវ​ចំនុច​មួយចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន ដូចនេះ​តើ​មាន​ចំនុច​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅពេល​បំបៅ​ទឹកដោះគោ​កូន​នោះ​?

  1. ​នៅពេល​ដែល​បំបៅ​ទឹកដោះគោ​កូន អ្នក​មិន​ត្រូវ​ដាក់​ដប​ឱ្យ​ត្រង់​ពេក​ទេ ព្រោះ​នៅពេលដែល​កូនបៅ វា​អាច​ធ្វើឱ្យ​កូន​មាន​សម្ពាធ​ខ្លាំងណាស់ ដូចនេះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយសារតែ​នៅពេល​ដែល​អ្នក​ដាក់​ដប​ត្រង់​ពេក វា​នឹង​ធ្វើឱ្យ​ទឹកដោះគោ​ហូរ​លឿន​ចូលទៅក្នុង​មាត់​របស់​កូន ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​ឈ្លក់​បាន​យ៉ាង​ងាយ​។​
  2. ​អ្នក​មិន​ត្រូវ​បំបៅ​ទឹកដោះគោ​កូន​នៅ​ពេល​ដែល​មើលមិនឃើញ​ដៃ​របស់​កូន​នោះទេ ព្រោះ​ដៃ​របស់​កូន​អាច​បញ្ជាក់​ពី​សម្ពាធ​នៃ​ការ​បៅ​ទឹកដោះគោ​របស់​កូន ដូចនេះ​ដៃ​របស់​កូន​ត្រូវ​តែ​ដាក់​ចេញ​មក​ក្រៅ​ទើប​ល្អ​។​
  3. ​នៅពេល​ដែល​មុខ​របស់​កូន​មិន​បែរ​មក​រក​អ្នក អ្នក​មិន​គួរ​បំបៅ​ទឹកដោះគោ​កូន​ឡើយ ព្រោះ​ការ​បំបៅ​ទឹកដោះគោ​នេះ​ក៏​ជា​មេរៀន​មួយ​ក្នុង​ការបង្រៀន​កូន​ដែរ ដោយ​អ្នក​ត្រូវ​តែ​មើល​ក្រសែរ​ភ្នែក​កូន ហើយ​និយាយ​ជាមួយ​គេ ទើប​គេ​បៅ​បាន​ស្រួល ហើយ​សប្បាយចិត្ត នោះ​កូន​នឹង​ងាយ​រំលាយ​អាហារ​ខ្លាំងណាស់ ហើយ​មិន​ត្រូវ​បំបៅកូន​ដោយ​បង្ខំ​ឱ្យ​លឿន​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​យ៉ាង​ខ្លាំង​។​
  4. ​អ្នក​មិន​ត្រូវ​បង្វិល​ក្បាលដោះ​ចុះ​ឡើង​នៅក្នុង​មាត់​កូន​ដើម្បីឱ្យ​គេ​ឆាប់​បៅ​អស់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​មិន​សប្បាយចិត្ត ហើយ​មិន​ស្រួល​ក្នុង​ខ្លួន ដូចនេះ​អ្នក​គួរតែ​ទុកឱ្យ​កូនបៅ​តាម​សម្រួល​ទើប​ល្អ​ចំពោះ​សុខភាព​កូន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។