អូស្ត្រាលី​​បន្ថែម​​​​​វត្តមាន​​ប៉ូលិស​ ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​​​ទីក្រុង​ប៉ារីស

ប៉ូលិស​ក្នុង​រដ្ឋ​ Victoria ​ប្រទេស​អូស្ត្រាលី​និយាយ​ថា​នឹង​ពង្រាយ​កម្លាំង​សមត្ថកិច្ច​បន្ថែម​​ទៀត​នៅ​តាម​​​កន្លែង​រៀប​ចំ​ពិធី​ធំៗ ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​សប្ដាហ៍​មុន។