តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​នៅពេល​បើក​ឡាន​?

តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​នៅពេល​បើក​ឡាន​?

​ការប្រើប្រាស់​ឡាន​ដើម្បី​ធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ​ពិតជា​ងាយស្រួល​ខ្លាំងណាស់ ដោយសារ​តែ​វា​មាន​សុវត្ថិភាព ប៉ុន្តែ​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ ហើយ​បើក​ឡាន​ដោយ​ខ្លួនឯង អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំនុច​ខ្លះ​ទើប​ល្អ​ចំពោះ​អ្នក និង​កូន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​?

  1. ​នៅពេល​ដែល​អ្នក​បើក​ឡាន​ដោយ​ខ្លួនឯង អ្នក​មិនគួរ​បើក​លឿន​នោះ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅពេល​ដែល​ឡាន​ខាងមុខ​មាន​បញ្ហា នោះ​អ្នក​នឹង​ត្រូវ​ជាន់​ហ្វ្រាំង​ជាបន្ទាន់ នោះ​វា​នឹង​អាច​ប៉ះ​នឹង​ពោះ​អ្នក ដែល​អាច​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​អ្នក និង​កូន​ខ្លាំងណាស់​។​
  2. ​អ្នក​មិន​ត្រូវ​បើក​ឡាន​ដែល​ថ្មី ហើយ​ទើប​នឹង​ទិញ​នោះ​ទេ ព្រោះ​វា​មាន​ក្លិន​ម្យ៉ាង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ខ្លាំងណាស់​នៅពេល​ដែល​អ្នក​ស្រូប​ចូល​ក្នុង​រាងកាយ ដូចនេះ​ឡាន​ដែល​ទើបនឹង​ទិញ អ្នក​គួរតែ​បើក​កញ្ចក់ និង​ទ្វា​ចោល ដើម្បី​ឱ្យ​ក្លិន​ទាំងនោះ​ចេញ​ឱ្យអស់​។​
  3. ​សីតុណ្ហភាព​ក្នុង​ឡាន​អ្នក​មិន​ត្រូវ​ឱ្យទាប​ជាង​២៦​អង្សា​សេ​នោះទេ ហើយ​ប្រសិនបើ​អាកាសធាតុ​មិនសូវ​ក្តៅ អ្នក​អាច​បិត​ម៉ាស៊ីនត្រជាក់ ហើយ​បើក​កញ្ចក់​ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ទើប​ល្អ​។​
  4. ​អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​ដើម្បី​បើក​ឡាន​នោះ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​ស្បែកជើងផ្ទាត់ និង​ជ័រ​ក៏​មិន​ត្រូវ​ពាក់​ដែរ យក​ល្អ​អ្នក​អាច​ពាក់​ស្បែកជើង​កីឡា ឬ​ស្បែកជើង​ក្រណាត់​ទើប​ល្អ ហើយ​មាន​សុវត្ថិភាព​ក្នុង​ការបើកបរ​។​
  5. ​នៅពេល​ដែល​អ្នក​បើក​ឡាន ហើយ​បើក​កញ្ចក់ អ្នក​ត្រូវ​តែ​ចង​សក់​ឡើង ព្រោះ​បើ​អ្នក​ទម្លាក់​សក់  សក់​ទាំងនោះ​នឹង​អាច​បាំង​មុខ​របស់​អ្នក​បាន​នៅពេល​ដែល​អ្នក​កំពុងតែ​បើក ដូចនេះ​វា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​
  6. ​អ្នក​មិន​ត្រូវ​ដាក់​ទឹកអប់​ក្នុង​ឡាន​អ្នក​ទេ ព្រោះ​ក្លិន​របស់​ទឹកអប់​ទាំងនោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ខ្លាំង​ណាស់​នៅពេល​ដែល​អ្នក​ហិត​យូរ​។​
  7. ​អ្នក​ត្រូវ​តែ​យក​ឡាន​អ្នក​ទៅ​ត្រួតពិនិត្យ ហើយ​សម្អាត​ឱ្យបាន​ញឹកញាប់ ព្រោះ​បើ​អ្នក​មិន​សម្រាប់​មេរោគ​ក្នុង​ឡាន វា​អាច​ឆ្លង​ចូល​រាងកាយ​អ្នក​យ៉ាង​ងាយ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​កូន​ជាខ្លាំង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។