រយះពេល២ថ្ងៃ កម្លាំងនគរបាល ខណ្ឌដង្កោ បង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន បាន៨ នាក់ នឹងថ្នាំញៀន ២២កញ្ចប់ រួមជាមួយ ដាវសាំម៉ូរៃ

ភ្នំពេញ ៖ ក្រោមការដឹកនាំនឹង បញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបើក ប្រតិបត្តិការ រយះពេល២ថ្ងៃ បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ដោយ សរុបឃាត់បានមនុស្សចំនួន ៨ នាក់ (ស្រីម្នាក់) នឹងដកហូតថ្នាំញៀន ២២កញ្ចាប់ (តូច) រួមជាមួយម៉ូតូ នឹងឧបករណ៍ នឹងវត្ថុតាងមួយចំនួនផងដែល ។ ប្រតិបត្តិការណ៍នេះអនុវត្តនៅថ្ងៃទី ១៤ នឹង ១៥ ខែ វិច្ចិកា ឆ្នាំ ២០១៥ ។

លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោបានអោយដឹងថានៅថ្ងៃទី ១៤ ខែវិច្ចិកា ឆ្នាំ ២០១៥ រូបបានដឹកនាំកម្លាំងចុះ បង្ក្រាបបានមុខសញ្ញា ចែកចាយថ្នាំញៀនចំនួន៤ នាក់ ទី០១ឈ្មោះ អ៊ូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ទី០២ឈ្មោះ សូ បណ្ឌិត ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរកម្មករសំណង់ ទី០៣ឈ្មោះ មុំ ចាន់រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ (ជួញដូរ) ទី០៤ឈ្មោះ មុំ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ (ប្រើប្រាស់) ជនសង្ស័យ ទាំង ០៤នាក់ខាងលើមាន ទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកម្លាំងបាន ដកហូតវត្ថុតាងរួមមាន ទី០១ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច , ទី០២ ទុយោសម្រាប់ចូកថ្នាំ ញៀនចំនួន០១ ទី០៣ ដែកកេះចំនួន០១ ទី០៤ កញ្ចប់បារីហ្វីនចំនួន០១ ។ ការបង្ក្រាបនេះស្ថិតនៅចំណុចទំនប់វាលស្រែ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ១២ រសៀល ។

  លោកអធិការបន្តថាក្រោយឃាត់ខ្លនមនុស្ស៤ នាក់ខាងលើកម្លាំងជំនាញក៏បានសួរនាំ លុះដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៩.៤០នាទី កម្លាំងផ្នែកយុត្តិធម៌ខណ្ឌដង្កោ បានសហការ ជាមួយកម្លាំង នគរបាលខណ្ឌ ពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ទៀត ១.ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣១ឆំា្ន មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។        ២.ឈ្មោះ ឡឹម អាម៉ី ភេទស្រី អាយុ១៨ឆំា្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣.ឈោ្មះ សុខ ចិន្តា ភេទប្រុស អាយុ១៩ឆំា្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ណុប ភានិត ភេទប្រុស អាយុ៣២ឆំា្ន មុខរបរមិនពិត ប្រាកដ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ    ។ ហើយការឃាត់ខ្លួននេះ ស្ថិតនៅចំណុចភូមិព្រៃស្ពឺ និងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ហើយបានដកហូតវត្ថុតាងដូចជា ថ្នាំញៀន ក្រាមពណ៌សថ្លា ចំនួន១៩កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន យកមកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ។

លោក ជឹម ស៊ីថា បញ្ជាក់ថាមនុស្សទាំង ៨នាក់ ដែលកម្លាំងលោកឃាត់ខ្លួនខាងលើនេះ កំពុងកសាង សំណុំរឿងត្រៀម បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវីធីច្បាប់ ៕