អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចាប់​រថយន្ត​តាក់ស៊ី​ឈប់​ចាប់​ម៉ូយ នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែល​ផ្គើន​ការណែនាំ​

ភ្នំពេញ: ជាថ្មី​ម្តងទៀត វិធានការ​របស់​អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ​ដែល​ហៅ​មក​ណែនាំ និង​អប់រំ ចំពោះ​អ្នកបើកប​រថយន្ត​តាក់ស៊ី ដែល​ឈប់​ចត​រថយន្ត​នៅលើ​ទ្រូងផ្លូវ​សហព័ន្ធរុស្ស៊ី ហើយ​រត់​ដេញចាប់​ម៉ូយ​យ៉ាង​ប្រសេចប្រសាច​អនាធិបតេយ្យ ទំនងជា​គ្មាន​ប្រសិទ្ធភាព ចំពោះ​ក្រុម​រថយន្ត​តាក់ស៊ី​ទាំងនោះ​ឡើយ​។​

​តាម​ការសង្កេត និង​ពិនិត្យ​ដោយ​ជាក់ស្តែង​ជា​រៀងរាល់ថ្ងៃ ក្រុម​អ្នកបើកប​រថយន្ត​តាក់ស៊ី នៅតែ​បង្ក​ភាពអនាធិបតេយ្យ​ដដែល បើទោះជា​មានការ​ណែនាំ​ក៏ដោយចុះ​។ ពួក​ព្រូឡាន​ទាំងនេះ បាន​រត់​ដេញចាប់​ម៉ូយ​ដាក់​ឡាន ដោយ​ធ្វើ​សកម្មភាព​កញ្ឆក់​ឥ​វ៉ាន់​អ្នកដំណើរ ដែល​កំពុង​ជិះ​ម៉ូតូ​សសៀ​តាមផ្លូវ​។​

​នៅពេល ដែល​ពួក​ព្រូឡាន​ដណ្តើមបាន​ឥ​វ៉ាន់​ពី​អ្នកដំណើរ​ហើយ​នោះ ពួកគេ​បាន​យក​ឥ​វ៉ាន់​ទៅ​ដាក់​លើ​ឡាន​របស់​ពួកគេ ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​ឥ​វ៉ាន់​ទៅ​ជិះឡាន​គេ​តែម្តង​។​
​ពួក​ព្រូឡាន​រត់​ស្រែក ដោយ​គ្មាន​សណ្តាប់ធ្នាប់​ឡើយ ពោលគឺ​ធ្វើ​យ៉ាងម៉េច ឲ្យ​បានតែ​ចាប់​អ្នកដំណើរ​ដាក់​ក្នុង​ឡាន​គេ​បាន​។ តម្លៃ​ឈ្នួល ដែល​បានមកពី​ការរត់​ចាប់​ម៉ូយ​ដាក់​ឡាន​មិន​ច្រើន​ណាស់ណា​ទេ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​ដោយ​ទាំង​ប្រថុយប្រថាន ដោយ​មិន​ខ្លាច​មាន​គ្រោះថ្នាក់ ដូចជារ​ត់ទៅ​ប៉ះ​ជាមួយ​រថយន្ត ឬ​ម៉ូតូ ឡើយ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ជាមួយនឹង​ការផ្គើន​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ប្រតិបត្តិ​ការឃាត់​រថយន្ត​តាក់ស៊ី​ដែល​ឈប់​ចាប់​ដាក់​ភ្ញៀវ (​ម៉ូយ​) យ៉ាង​អនាធិបតេយ្យ​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បាត់​សណ្តាប់ធ្នាប់ របៀបរៀបរយ​លើ​ដង​វិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

​សាលា​រាជធានី បាន​បន្តថា បច្ចុប្បន្ន​រថយន្ត​ដែល​បាន​ឃាត់​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​សែន​សុខ និង​ធ្វើ​កំណត់ហេតុ​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​បញ្ឈប់​ការចាប់​ដាក់​ភ្ញៀវ​នៅលើ​ដង​វិថី​សហព័ន្ធរុស្ស៊ី ដែលជា​វិថី​មាន​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ​ផងដែរ​។

គួរ​រំលឹក​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ចាប់​រថយន្ត​តាក់ស៊ី​ប្រមាណជាង១០​គ្រឿង ដែល​ចត​លើ​ទ្រូងផ្លូវ​សហព័ន្ធរុស្ស៊ី រត់​ចាប់​ម៉ូយ​យ៉ាង​អាណាធិបតេយ្យ បាត់បង់​សណ្តាប់ធ្នាប់ សារ​ធារ​ណៈ យកមក​រក្សាទុក​នៅក្នុង​បរិវេណ​សាលាខណ្ឌ ដែល​ការឃាត់​នោះ គឺ​អាជ្ញាធរ​មិន​ផាកពិន័យ​ជា​ប្រាក់​នោះទេ គ្រាន់តែ​យកមក​ទុក​មួយរយៈ ដើម្បីអោយ​ម្ចាស់​រាងចាល និង​ទុកជា​ការប្រមាន​នៅ​ថ្ងៃក្រោយ៕​