បុរស​ម្នាក់​បាន​ស្លាប់​ខណៈដែល​ឆក់​កណ្ដុរ​ខ្វះ​ការប្រុងប្រយ័ត្ន​

កណ្តាល: បុរស​ម្នាក់​បានក ឧបករណ៍​ឆក់​កណ្តុរ​ដែល​គេ​បាន​បំ​ឡែ​ង​ពី​ភ្លើង​អាគុយ​ទុក​សម្រាប់ឆក់​ការពារ​កណ្តុរ​ចូល​ស៊ី​ស្រូវ បាន​ឆក់​សម្លាប់​ម្ចាស់​ខណៈដែល​ម្ចាស់​ដើរ​ខ្វះការប្រុងប្រយ័ត្ន​ជាន់​ពីលើ​ឧបករណ៍​នេះ ។ សាកសព​ជនរងគ្រោះ​ត្រូវបានអ្នកជិតខាង​តាមរក​ប្រទះឃើញ​ដេកស្លាប់​នៅលើ​ភ្លឺស្រែ​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ត្រង់ចំណុច​ភ្លឺស្រែ​ប្រាំង​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ។​

​អធិការនគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន បាន​ឲ្យ​ដឹងថាជនរងគ្រោះ​ឈ្មោះ ឈឹម ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ  មុខរបរ ជា​កសិករ បច្ចុប្បន្នរស់នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។​

​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន បាន​បន្តថា នៅវេលា​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះ​បាន​យក​អាគុយ និង​ឧបករណ៍​ឆក់​កណ្តុ​ចេញពីផ្ទះ​​ឆ្ពោះទៅ​វាលស្រែ​ដែលមាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​១១០​ប្រមាណ​១៤០ ។ បន្ទាប់ពី​ចេញពីផ្ទះបាត់​ជាច្រើន​ម៉ោង​មិនឃើញ​ជនរងគ្រោះ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ស្ត្រី​ជាប្រពន្ធ​មាន​ក្តី​ព្រួយ​បារ​ម្មណ៍​ក៏​ដើ​ទៅ​ពឹង​ឈ្មោះ សុន សន ដែលជា​អ្នកជិតខាង​ឲ្យ​ទៅតាមរក​ប្តី​របស់ខ្លួន ។ ពេល​ឈ្មោះ សុន សន និង​ឪពុក​ដើរ​ទៅដល់​វាលស្រែមិនឃើញ​ជនរងគ្រោះ​នៅក្នុង​រោង ក៏​នាំគ្នា​ដើររក​តាម​ភ្លឺស្រែ​ស្រាប់តែប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ភ្លឺស្រែ​សង្កត់ពីលើ​ខ្សែលួស ទើបឈ្មោះ សុន សន និង​បុរស​ជា​ឪពុក​ប្រញាប់​ប្រ​ញ៉ា​លម​ក​ប្រាប់​ស្ត្រី​ជា​ប្រពន្ធជនរងគ្រោះ និង​អាជ្ញាធរ​មូលដ្ឋាន ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ករណីនេះ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិនបាន​ប្តឹងផ្តល់​អ្វីនោះទេ គឺ​ទទួលស្គាល់​ជនរងគ្រោះ​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​កណ្តុរ ។ ក្រោយពីពិនិត្យ​ចប់សព្វគ្រប់​ហើយ​នោះ​សមត្ថកិច្ច​បានប្រគល់​សាកសព​ជនរងគ្រោះទៅ​ឲ្យ ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​