ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​ឃាតកម្ម ដោយមាន​អំពើ រំលោភ​សេពសន្ថវៈ​

កណ្តាល: ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជើងកើប បាន​ស្រាវជ្រាវ​និង​អនុវត្ត​ដីកា​បង្គាប់​របស់​សាលាដំបូង​​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ការអនុវត្ត​តាម​ដីការ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើប ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​

​ជនសង្ស័យ​មានឈ្មោះ ព្រៃ សុក​ឡាក់ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុបទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ការចាប់ខ្លួន​នេះ​កម្លាំង​ជំនាញ​​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជើង​កើប បាន​ចុះ​អនុវត្ត​ដីកា​បង្កា​ប់​ឲ្យនាំខ្លួន ចេញ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​​ធានី​ភ្នំពេញ លេខ​៦៧៤​ត​.​ព្រ ចោទ ពីបទ​៖ ឃាតកម្ម​ដោយមាន​អំពើ រំលោភ​សេពសន្ថវៈ ដែលប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥​ត្រូវបាន​ប្រគល់​ជូនទៅ​ឲ្យ​មន្ត្រីខាង​ព្រហ្ម​ណ្ឌ​៕​

ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​ឃាតកម្ម ដោយមាន​អំពើ រំលោភ​សេពសន្ថវៈ​

ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​ឃាតកម្ម ដោយមាន​អំពើ រំលោភ​សេពសន្ថវៈ​