តើ​លោក​សមរង្ស៊ី ហ៊ាន​មក​កម្ពុជា ឬ​មិន​ហ៊ាន​មក​? ក្លាយជា​បច្ចុប្បន្នភាព​ក្តៅគគុក ក្នុងការ​ភ្នាល់​គ្នា​

ភ្នំពេញ: តើ​លោក​សមរង្ស៊ី ហ៊ាន​មក​កម្ពុជា ឬ​មិន​ហ៊ាន​មក នៅ​ម៉ោង ១០ និង ៣០ នាទី យប់​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​? គឺជា​ប្រធានបទ​ក្តៅគគុក ក្នុងការ​ភ្នាល់​គ្នា​។ មាន​ពីរ​ក្រុម គឺ​មួយក្រុម​ថា លោក​សមរង្ស៊ី នឹង​មក​តាម​ការកំណត់ ដើម្បី​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​។ រីឯ​មួយក្រុម​ទៀត អះអាងថា លោក​សមរង្ស៊ី មិន​ហ៊ាន​មក​ដេក​គុក​ទេ​។​

​ការ​ភ្នាល់​គ្នា​នោះ បាន​ធ្វើឡើង​តាមរយៈ​អ្នក​ស្គាល់គ្នា​។ អង្គុយ​តុ​កាហ្វេ ហើយ​ពិភាក្សា​ពី​រឿង​លោក​សមរង្ស៊ី ដោយ​លើក​អំណះអំណាង​រៀងៗ​ខ្លួន​។ អ្នកខ្លះ ភ្នាល់​ដាក់​ប៉ាវ​បាយ​មួយពេល និង​អ្នកខ្លះ ដាក់​ប៊ី​ស្រា​បៀរ ជាដើម​។​

​ក្រុម​អ្នក​ភ្នាល់​នយោបាយ​ទាំង ពីរ​ក្រុម បាន​លើក​អំណះអំណាង​រៀងៗ​ខ្លួន​។ ១​ក្រុម អះអាងថា លោក​សម រង្សី នឹង​មកា​ន់​កម្ពុជា​យប់​នេះ (១៦​វិច្ឆិកា​) អំណះអំណាង គឺ​ដើម្បី​ឈ្នះឆ្នោត​ឆ្នាំ ២០១៨ និង​ទទួលបាន​រង្វាន់ ណូបែល​សន្តិភាព​។​

​ចំណែក​ក្រុម​មួយទៀត អះអាងថា លោក សម រង្ស៊ី នឹងមិន​ហ៊ាន​វិល​មក​ស្រុក​វិញ​ទេ ដោយ​លើក​អំណះអំណាង គឺ​គាត់​ខ្លាច​មាន​ប្រវត្តិ​ជាប់គុក និង​ការរង​ទុក្ខ​ក្នុង​ភាពជា ទណ្ឌិត នៅក្នុង​ពន្ធនាគារ ដែល​មិនមាន​ស្តង់ដារ​។​

​យ៉ាងណាក៏ដោយ យើង​ត្រូវ​រង់ចាំ​ដល់​ម៉ោង ១១ ឬក៏​ម៉ោង ១២ យប់​នេះ ទើប​ដឹងថា លោក​សមរង្ស៊ី ហ៊ាន​ចូល​ស្រុក ដើម្បី​ឲ្យ​ប៉ូលិស​ចាប់ ដូច​ការប្រកាស​របស់​លោក ឬក៏​លោក​បន្ត​និរទេស​ខ្លួន នៅក្រៅ​ស្រុក ដូច​អ្វីដែល​លោក​ធ្លាប់ធ្វើ​កន្លងមក​៕​