ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​

កណ្តាល: កម្លាំង​ជំនាញ​យុត្តិធម៌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក​ចាប់ខ្លួន​យុវជន​ម្នាក់និង​វត្ថុតាង​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​​ដើម្បី​សួរនាំ ក្រោយពី​ទទួល​ព័​ត៌​ពី​ប្រជាពលរដ្ឋ​។ ការឃាត់ខ្លួន​នេះ​បាន​ធ្វ់​ឡើង​កាលពី​វេលា​ម៉ោង ជាង​១១ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ព​ញឮ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ គង់ វី​ណា អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាមមុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮខេត្តកណ្តាល ។​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន (​ម៉ាទឹកកក​Ice)២​កញ្ចប់​តូច​-​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​Nokiaអ៊ិន​ចុច​ពិល​-​កាបូប​១​។​

​មុនពេល​ឈានទៅដល់​ឃាត់ខ្លួន  កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន ថា​ជនសង្ស័យខាងលើ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន នៅ​ម្តុំ​រោង​លក់ដូរ​ជើងភ្នំ​
ព្រះរាជ​ទ្រព្យ បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារដែក ចុះមក​ឡោមព័ទ្ធ​និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​វត្ថុតាង​បញ្ជូន​​មក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សួរនាំ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​