នាំគ្នាទៅបាញ់កណ្តុរ ភ្លាត់ស្នៀត បាញ់ត្រូវគ្នាឯង

បាត់ដំបង៖ គ្រោះថ្នាក់មួយ បណ្តាលមកពីរាលកៃព្រួញកណ្តុរ ត្រូវយុវជនម្នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀប វីន ភេទប្រុស អាយុ១៤ឆ្នាំ ឪពុកឈ្មោះ ឡុង អៀប អាយុ៣៨ឆ្នាំ មុខរបរស្រែចំការ ម្តាយឈ្មោះ សាង ស្រីហាក់ អាយុ៣៨ឆ្នាំ មុខរបរស្រែចំការ ចំណែកជនបង្កឈ្មោះ ស្រៀង ស្រេង ភេទប្រុស អាយុ១៤ឆ្នាំ ឪពុកឈ្មោះ សុង ស្រៀង អាយុ៥២ឆ្នាំ ម្តាយឈ្មោះ គីម សុផាត អាយុ៥១ឆ្នាំ អ្នកទាំងអស់រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ក្មេងទាំងពីរបានបបួលគ្នា ទៅបាញ់កណ្តុរ ពេលនោះ បានដំឡើងព្រួញហើយជាស្រេចរួចដើរមុខក្រោយគ្នា ហើយក៏រាលកៃត្រូវជនរងគ្រោះក្រោម ឃ្លៀកខាងស្តាំ ។

បច្ចុប្បន្នជនរងគ្រោះត្រូវសាច់ញាតិ យកទៅមន្ទីរពេទ្យខេត្ត បាត់ដំបង ៕

នាំគ្នាទៅបាញ់កណ្តុរ ភ្លាត់ស្នៀត បាញ់ត្រូវគ្នាឯង
នាំគ្នាទៅបាញ់កណ្តុរ ភ្លាត់ស្នៀត បាញ់ត្រូវគ្នាឯង
នាំគ្នាទៅបាញ់កណ្តុរ ភ្លាត់ស្នៀត បាញ់ត្រូវគ្នាឯង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត