«Black Night Party» នាំ នី រតនា, ម៉ៅ ហាជី និង សៅ ឧត្តម ប៉ះគ្នា កក្រើកក្លឹប RCA

ភ្នំពេញ៖ ព្រឹត្តិការណ៍សម្ពោធស្រា Johnie Walker កាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងក្លឹប RCA បានធ្វើឲ្យអ្នកចូលរួម ទទួលបាននូវចំណីចក្ខុដ៏ប្លែក និងសប្បាយរីករាយថ្មីមួយទៀត ខណៈពួកគេបានជួប ជាមួយបេក្ខជន Cambodian Idol ទាំង៣នាក់រួមមាន នី រតនា, ម៉ៅ ហាជី និង សៅ ឧត្តម ធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែកក្រើកទ្វេដង ។

កម្មវិធី «Black Night Party» ជាកម្មវិធីមួយ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ដល់អតិថិជនដែលតែងតែគាំទ្រ និងចូលចិត្តញ៉ាំស្រា Johnie Walker ដែលមានរសជាតិឆ្ងាញ់ លំដាប់ពិភពលោក ។ ជាមួយគ្នានេះ ក៏ដើម្បីឲ្យអតិថិជនថ្មីៗ ពិសេសយុវវ័យដែលចូលចិត្តញ៉ាំស្រា ទទួលបាននូវរសជាតិដ៏ប្លែក អារម្មណ៍មួយទៀត ដែលទើបតែនឹងបង្ហាញវត្តមាន នៅកម្ពុជាចុងក្រោយនេះ គឺ «Johnie Walker Black Limited »។

ជាមួយនឹងការក្រេបរសជាតិ ដ៏ពិសេសនៃ Black Limited អតិថិជនដែលបានចូលរួមទាំងអស់ ក៏នឹងទទួលបាននូវចំណី អារម្មណ៍ប្លែក ជាមួយវត្តមានតារាចម្រៀង ចេញពីព្រឹត្តិការណ៍ Cambodian Idol ទាំង៣នាក់ ដោយពួកគេបានបង្ហើនូវ សំនៀងដ៏ក្រអៅក្រអួន អង្រួនចិត្តអ្នកចូលរួម ឲ្យស្រែកហ៊ោរកញ្ជ្រៀវកងរំពង យ៉ាងសប្បាយរីករាយពេញក្លឹបកម្សាន្ត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «Black Night Party» ដែលរៀបចំឡើង ដោយក្រុមហ៊ុន Attwood Import, Export ជាក្រុម ហ៊ុនទទួលសិទ្ធិ នាំចូលផ្តាច់មុខនូវស្រា Johnie Walker គ្រប់ប្រភេទ និងបង្កើតឲ្យមានកម្មវិធី កម្សាន្តជួបជុំគ្នា ជាមួយនឹងអតិថិជន ជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្ត និងអនុញ្ញាតឲ្យពួកគេស្គាល់ នូវរសជាតិថ្មី នៃស្រាលំដាប់ពិភពលោកនេះ នៅតាមបណ្តាក្លឹបទំនើបៗនានា ជាច្រើនក្នុងទីក្រុងភ្នំពេញ ៕