ខេមរសហព័ន្ធកីឡាហាប់គីដូ ប្រគល់ខ្សែ ក្រវាត់ដល់សិស្សចំនួន ៣៩នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខេមរ សហព័ន្ធកីឡាហាប់គីដូ បានរៀបចំដំឡើងខ្សែក្រវាត់ ដល់សិស្ស របស់ខ្លួនចំនួន៣៩នាក់នៅក្លឹបឥន្រ្ទីយ៍ ។

ខ្សែក្រវាត់ដែលត្រូវដំឡើងមាន ៣ប្រភេទ គឺប្រភេទខ្សែក្រវាត់បៃតង មានចំនួន២៧នាក់ ហើយប្រភេទខ្សែក្រវាត់បៃតងនេះ ត្រូវហ្វឹកហាត់រយៈពេល ៧ខែ ទើបមានសិទ្ធិប្រឡងខ្សែក្រវាត់ ហើយប្រឡងជាប់ទើបបានទទួលខ្សែក្រវាត់ ។

ប្រភេទខ្សែក្រវាត់ពណ៌ត្នោត មានចំនួន៨នាក់ រីឯកម្រិតខ្សែក្រវាត់នេះត្រូវហ្វឹកហាត់រយៈពេល ១៤ខែឯណោះទើបមានសិទ្ធិប្រឡង យកខ្សែក្រវាត់ពណ៌នេះបាន ។ ចំពោះប្រភេទខ្សែក្រវាត់ខ្មៅចំនួន ៤នាក់ ដែលខ្សែក្រវាត់នេះត្រូវហ្វឹកហាត់់រយៈពេល១៨ខែ ទើបមានសិទ្ធិប្រឡង ។

ហាប់គីដូជាប្រភេទកីឡាប្រយុទ្ធដែលមានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង ហើយវាមិនមែនជាប្រភេទកីឡាអូឡាំ ពិកទេ ដោយសារតែក្បាច់គុននេះមានចរឹតសាហាវ តែសម្រាប់អ្នកប្រកបអាជីពជាអ្នកការពារ (អង្គរក្ស) គឺល្អតែម្ដង ។

លោក ម៉ក់ សំអុល អនុប្រធាននាយកដ្ឋាននគរបាលអង្គរក្ស និងជាប្រធានសមាគមប្រដាល់ក្រសួង មហាផ្ទៃបានអញ្ជើញ ចូលរួមក្នុង ពិធីដំឡើងខ្សែក្រវាត់ ព្រមទាំងប្រគល់វិញាបនប័ត្រសម្គាល់កម្រិតខ្សែ ក្រវាត់ដល់សិស្សហាប់គីដូដែលទើបឡើងខ្សែក្រវាត់ថ្មីទៀតផង ។

លោក គង់ ចាន់ធីណា អគ្គលេខាធិកាខេមរសហព័ន្ធកីឡាហាប់គីដូ និយាយឲ្យដឹងថា សិស្សគណដំឡើងខ្សែក្រវាត់ពេល នេះមានមកពីក្លឹប Master Song ក្លឹបប្រីដតុន និងក្លឹបឥន្ទ្រីយ៍ ។ លោក ម៉ក់ សំអុល បានធ្វើការកត់សម្គាល់ថាគ្រប់ប្រភេទ កីឡាប្រយុទ្ធទាំងអស់ កីឡាប្រយុទ្ធណាក៏ដោយ គឺសុទ្ធតែមានផលប្រយោជន៍សម្រាប់កងកម្លាំងប្រដាប់ អាវុធណាស់ ៕

ខេមរសហព័ន្ធកីឡាហាប់គីដូ ប្រគល់ខ្សែ ក្រវាត់ដល់សិស្សចំនួន ៣៩នាក់

ខេមរសហព័ន្ធកីឡាហាប់គីដូ ប្រគល់ខ្សែ ក្រវាត់ដល់សិស្សចំនួន ៣៩នាក់

ខេមរសហព័ន្ធកីឡាហាប់គីដូ ប្រគល់ខ្សែ ក្រវាត់ដល់សិស្សចំនួន ៣៩នាក់