Demi Lovato ច្រៀង​បទ “Hello” ស្រែក​បាន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Adele

Demi Lovato ច្រៀង​បទ “Hello” ស្រែក​បាន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Adele

តារា​ចម្រៀង​ប៉ុប​អាមេរិក Demi Lovato បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​​សមត្ថភាព​ច្រៀង​​ដ៏​មាន​ថាមពល​ របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត តាម​រយៈ​ការ​ច្រៀង​បទ​ “Hello” របស់​តារា​ចម្រៀង Adele នៅ​ក្នុង​កម្មវិធី KISS FM Fall Ball កាល​ពី​ម្សិលមិញ។

 

Demi Lovato ច្រៀង​បទ “Hello” ស្រែក​បាន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Adele

 

ចន្លោះ​ពេល​​ច្រៀង​បទ​ចម្រៀង​ល្បី​ៗ​របស់​ខ្លួន​រួមមាន​បទ “Heart Attack” , “Neon Lights” និង “Cool for the Summer” តារា​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​ច្រៀង​បទ “Hello” ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ស្ងើច​សរសើរ​ពី​ទឹកដម​សំឡេង​របស់​នាង។ វីដេអូ​ខាង​ក្រោម ដែល​ថត​ដោយ​កាមេរ៉ា​អ្នក​គាំទ្រ​ ទទួល​បាន​ការ​ចូល​ទស្សនា​រាប់​លាន​ដង ក្នុង​រយៈ​ពេល​មិន​ដល់​ ២៤ម៉ោង​ផង។

 

ថ្មី​ៗ​នេះ​ដែរ តារា​ចម្រៀង​ម្ចាស់​បទ “Skyscraper” បាន​ប្រកាស​ដំណឹង​ល្អ​មួយ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​នាង​នឹង​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​មួយ​ជាមួយ​តារា​ចម្រៀង Nick Jonas ដែល​ជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​នាង​តាំង​ពី​នៅ​ប៉ុស្តិ៍​ Disney។

 

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ដែល​មាន​ឈ្មោះ​ថា “Future Now Tour” របស់​តារា​ចម្រៀង​មួយ​គូ​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​រដ្ឋ Florida ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នៅ​ទីក្រុង Los Angeles រដ្ឋ California ៕

 

ចុចអាន៖Adele ស្រែក​មួយ​ទំហឹង​ច្រៀង​ផ្ទាល់​បទ​ថ្មី “Hello”លើ​ឆាក​ប្រគល់​រង្វាន់

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖cambio