Yoona នឹង​ចូល​សម្ដែង​ក្នុង​កំពូល​ខ្សែ​ភាពយន្ត​ថ្មី​ជាមួយ Hyun Bin

Yoona នឹង​ចូល​សម្ដែង​ក្នុង​កំពូល​ខ្សែ​ភាពយន្ត​ថ្មី​ជាមួយ Hyun Bin

សមាជិក​ស្រស់​ស្អាត​របស់​ក្រុម​ចម្រៀង​កូរ៉េ Girls’ Generation នឹង​ចាប់​ផ្ដើម​ថត​រឿង​ថ្មី​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ក្រោយ ដោយ​សហការ​ជាមួយ​រៀមច្បង​របស់​ខ្លួន​គឺ​តារា​សម្ដែង​ប្រុស Hyun Bin។

 

Yoona នឹង​ចូល​សម្ដែង​ក្នុង​កំពូល​ខ្សែ​ភាពយន្ត​ថ្មី​ជាមួយ Hyun Bin

 

ភាពយន្ត​ឈ្មោះ​ “Cooperation” គឺ​ជា​​ភាពយន្ត​​ចំណាយ​ដើម​ទុន​ធំ​មួយ​​និយាយ​ពី​ការ​ស៊ើប​អង្កេត​ ដែល​ជា​ការ​សហការ​ផលិត​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង។ នេះ​ក៏​ជា​ការ​ចាប់​ដៃ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​សម្រាប់​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ក្នុង​វិស័យ​ភាពយន្ត។ ថវិកា​វិនិយោគ​ក្នុង​រឿង​នេះ​បាន​ឡើង​ទៅ​ដល់ ១០០០ លាន​វ៉ុន (៨,៥ លាន​ដុល្លារ)។ នៅ​ក្នុង​រឿង​នេះ Yoona នឹង​ដើរ​តួ​ឈ្មោះ Park Min Young ប្អូន​ថ្លៃ​របស់​អ្នក​ស៊ើប​អង្កេត​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ប្រុស Yoo Hae Jin។ ភាពយន្ត​នេះ​គឺ​ជា​ការ​ត្រលប់​មក​កាន់​វិស័យ​ភាពយន្ត​វិញ​របស់ Yoona បន្ទាប់​ពី​រឿង “It’s Not Goodbye” កាល​ពី​២ ឆ្នាំ​មុន។

 

ជាមួយ​គ្នា​នេះ​ដែរ តារា​សម្ដែង​ស្រស់​សង្ហា Hyun Bin នឹង​ដើរ​តួ​ជា​អ្នក​ស៊ើប​អង្កេត​កូរ៉េ​ខាង​ជើង​ម្នាក់​ដែល​នឹង​បង្ហាញ​​ឈុត​ឆាក​វាយ​តប់​ជា​ច្រើន​នៅ​ក្នុង​ភាពយន្ត​នេះ។

 

JK Film ដែល​ជា​ក្រុមហ៊ុន​ទទួល​ផលិត​ភាពយន្ត​នេះ​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​ថា​ពួក​គេ​បាន​ចំណាយ​រយៈ​ពេល​អស់ ៤ ឆ្នាំ​ដើម្បី​សម្រេច​សម្រាំង​ភាពយន្ត​នេះ​ឡើង។ “Cooperation” នឹង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ឆ្នាំ ២០១៦៕

 

Yoona នឹង​ចូល​សម្ដែង​ក្នុង​កំពូល​ខ្សែ​ភាពយន្ត​ថ្មី​ជាមួយ Hyun Bin

 

ចុចអាន៖មើល​​សម្រស់ YoonA ពេល​ថត​រឿង​ចិន​បុរាណ​​ ស្រស់​ស្អាត​យ៉ាង​ណា​ដែរ?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi