ហេតុ​ផល​​៣​យ៉ាង​ដែល​​​​បុរស​មិន​គួរ​កោរ​រោម​លើ​ដង​ខ្លួន​ចេញ


ហេតុ​ផល​​៣​យ៉ាង​ដែល​​​​បុរស​មិន​គួរ​កោរ​រោម​លើ​ដង​ខ្លួន​ចេញ

រោម​លើ​​​ដង​ខ្លួន​​ជា​ផ្នែក​ការពារ​​​​​សំខាន់​មួយ​​សម្រាប់​ស្បែក។ អ្នក​ជំនាញ​ជា​ច្រើន​បាន​ផ្ដល់​ដំបូន្មាន​​ដល់​អ្នក​ដែល​សំបូរ​រោម​លើ​ដង​ខ្លួន​ជា​ពិសេស​បុរស​ៗ​​មិន​គួរ​បក​ឬ​កោរ​វា​ចេញ​ទេ ដោយ​ផ្អែក​លើ​​​អត្ថប្រយោជន៍​របស់​វា។ ខាង​ក្រោម​នេះ​ជា​​ហេតុផល​៣​យ៉ាង​​ដែល​ចុះ​ផ្សាយ​ក្នុង​វិបសាយ​ Bold Sky លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​រោម​លើ​ដង​ខ្លួន៖​​​​​​​

 

ហេតុ​ផល​​៣​យ៉ាង​ដែល​​​​បុរស​មិន​គួរ​កោរ​រោម​លើ​ដង​ខ្លួន​ចេញ
 

១. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​​លើ​រាងកាយ

អ្នក​ជំនាញ​ជា​​ច្រើន​បាន​បង្ហាញ​ថា​​ រោម​នៅ​លើ​ដង​ខ្លួន​ច្រើន​គឺ​មាន​ប្រយោជន៍ វា​ដើរ​តួ​នាទី​ជា​ស្រទាប់​របាំង​លើ​ស្បែក​ជួយ​ការពារ​ស្បែក​ និង​បង្ការ​ពី​មេរោគ​មួយ​ចំនួន​ផង​។ វា​ជួយ​រក្សា​​​ការពារ​ស្បែក​ពី​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ និង​ជួយ​រក្សា​​រាង​កាយ​ឲ្យ​មាន​សីតុណ្ហភាព​កក់​ក្ដៅ​នៅ​​​រដូវ​រងា និង​ធ្វើ​ឲ្យ​បែក​ញើស​ត្រជាក់​ខ្លួន​នៅ​ពេល​​​ក្ដៅ។

 

២. រោម​​ដង​ខ្លួន​មិន​ធ្វើ​ឲ្យ​ស្បែក​​​ជ្រីវជ្រួញ

រយៈ​ពេល​យូរ​ ស្បែក​ចាប់​ផ្ដើម​យារ​​ និង​មាន​ភាព​ជ្រីវជ្រួញ។ ប្រសិន​បើ​​ឧស្សាហ៍​កោរ​​រោម​លើ​ដង​ខ្លួន​នោះ​ស្នាម​ផ្នត់​ជ្រីវជ្រួញ​​​​នៅ​លើ​ស្បែក​​អាច​កើត​មាន​ ព្រោះ​ថា​រោម​សក់​ជួយ​ការពារ​ស្បែក​​​ឲ្យ​នៅ​រឹង​​មាំ​មិន​យារ​ធ្លាក់។ ផ្ទុយ​ទៅ​វិញ​​ការ​ទុក​រោម​​ដង​ខ្លួន​នឹង​អាច​ពន្យារ​​ភាព​ចាស់​​ជ្រីវជ្រួញ​នៃ​ស្បែក​បាន។

 

៣. រក្សា​រោម​នៅ​លើ​ដង​ខ្លួន​​ពន្យារ​ភាព​ចាស់​​​​​​​​​​​​​​

​អ្នក​មាន​រោម​​លើ​ដង​ខ្លួន​ច្រើន​​ពេល​កោរ​រោម​លើ​ដង​​ខ្លួន​ចេញ ​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​ត្រង់​​កន្លែង​កោរ​ឆាប់​ចាស់​និង​​​​រលីង។ មាន​ន័យ​ថា​ការ​កោរ​ឬ​​​បក​រោម​​ចេញ​នឹង​បំផ្លាញ​ស្រទាប់​​ស្បែក​ខាង​លើ​​ដូច​នេះ​​ធ្វើ​ស្បែក​ឆាប់​ចាស់​ខុស​ពី​ការ​ទុក​ឲ្យ​នៅ​មាន​រោម​លើ​ដង​ខ្លួន ចុង​ក្រោយ​វា​ក៏​ជា​ភាព​ទាក់​​​ទាញ​មួយ​ផង​ដែរ​​សម្រាប់​បុរស​ៗ​​ទៅ​​កាន់​នារី​ៗ៕

 

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ ​មិនបាច់​គេង​ដល់ ៨ម៉ោង​ទៀត​ទេ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky