ជនជាតិ​ណា​ខ្លះ​ ដែល​ស្លាប់​​ក្នុង​ការ​​បាញ់​ប្រហារ​នៅ​ប៉ារីស?


ជនជាតិ​ណា​ខ្លះ​ ដែល​ស្លាប់​​ក្នុង​ការ​​បាញ់​ប្រហារ​នៅ​ប៉ារីស?

អាជ្ញាធរ​បារាំង ​គ្រួសារ​ជនរងគ្រោះ និង​ក្រសួង​ការ​បរទេស​នានា​ជុំ​វិញ​ពិភពលោក​ បាន​​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា កន្លង​ទៅ ដោយ​អ្នក​ស្លាប់​មាន​ចំនួន ១២៩នាក់។ ក្រៅ​ពី​ជនជាតិ​បារាំង​ដែល​មាន​ភាគ​ច្រើន នៅ​មាន​​យ៉ាង​តិច​​មកពី ២៥​ប្រទេស​ផ្សេង​ៗ​គ្នាទៀត។ ខាង​ក្រោម​នេះ ជា​ទិន្នន័យ​ដំបូង ដែល​គេ​រកឃើញ៖

 

ជនជាតិ​ណា​ខ្លះ​ ដែល​ស្លាប់​​ក្នុង​ការ​​បាញ់​ប្រហារ​នៅ​ប៉ារីស?

 

​​១. ​អេស្ប៉ាញ (៤នាក់)

 

តាម​ប្រភព​ពី​ទូត​អេស្ប៉ាញ​​ប្រចាំ​ប្រទេស​បារាំង​បាន​អះអាង​ថា មាន​ពលរដ្ឋ​ខ្លួន ៤នាក់​​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ។
– លោក Jorge Alonso de Celada អាយុ ៥៩ឆ្នាំ ​​ត្រូវ​បាន​សម្លាប់​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ចំណោម​ភោជនីយដ្ឋាន​ទាំង​ពីរ​ដែល​បាន​រង​ការ​វាយ​ប្រហារ​។
​- លោកAlberto Pardo Touceda អាយុ ៣៤ឆ្នាំ និង​លោកJuan Alberto González ត្រូវ​បាន​សម្លាប់​នៅ​សាល​ប្រគំតន្ត្រី Balaclan

– លោក Michelli Gil Jáimez   ត្រូវ​បាន​សម្លាប់​ក្នុង​ភោជនីយដ្ឋាន​បារាំង La Belle Equipe

 

២. បែលហ្សិក (៣នាក់)

 

រដ្ឋមន្ត្រី​ការ​បរទេស​បែលហ្សិក​លោក Didier Reynders បាន​អះអាង​ប្រាប់​ថា​ពលរដ្ឋ​ខ្លួន​បាន​ស្លាប់ ៣នាក់ និង​របួស​​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​​ក្នុង​ការ​បាញ់​ប្រហារ​នេះ។​
​​

៣. ស៊ីលី (៣នាក់)​

 

រដ្ឋមន្ត្រី​ការ​បរទេស​ឈីលី ​​និយាយ​ថា មាន​​ប្រជាជន​ខ្លួន ៣នាក់​​ត្រូវ​បាន​សម្លាប់ និង​កំណត់​អត្តសញ្ញាណ​បាន។

 

​- លោកLuis Felipe Zschoche Valle អាយុ ៣៣ឆ្នាំ ដែល​បាន​រស់​នៅ​ប៉ារីស​ជាង ៨ឆ្នាំហើយ ដោយ​មាន​ប្រពន្ធ​ជា​ជនជាតិ​បារាំង។
– អ្នកស្រី Patricia San Martin Nunez អាយុ ៦២ឆ្នាំ និង​កូនស្រី Elsa Veronique Delplace San Martin វ័យ ៣៥ឆ្នាំ កើត​នៅ​ប្រទេស​បារាំង។

 

៤. ម៉ិកស៊ីកូ (២នាក់)

 

សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា ​មាន​និស្សិត​វ័យ ២៣ឆ្នាំ​ម្នាក់ ឈ្មោះ ​Nohemi Gonzalez ជា​ពលរដ្ឋ​មិកស៊ិក​ ​ចូលសញ្ជាតិ​អាមេរិក រួម​នឹង​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់។ ចំណែក​មនុស្ស​ទី ៣រងរបួសធ្ងន់ធ្ងរ​តែ​ទទួល​បាន​ការ​វះ​កាត់​ជោគជ័យ។

 

ជនជាតិ​ណា​ខ្លះ​ ដែល​ស្លាប់​​ក្នុង​ការ​​បាញ់​ប្រហារ​នៅ​ប៉ារីស?

 

៥. អាល់ហ្សេរី (២នាក់)

 

បុរស​អាយុ ២៩ឆ្នាំ​ម្នាក់​ និង​ស្ត្រី​អាយុ ៤០ឆ្នាំ ​រស់​នៅ​ទីក្រុង​ប៉ារីស​កាន់​សញ្ជាតិ​ពីរ​ ត្រូវ​បាន​សម្លាប់។

 

៦. ព័រទុយហ្គាល់ (២នាក់)

 

– លោក Manuel Colaço Dias អាយុ ៦៣ឆ្នាំ ​ផ្លាស់​ទៅ​រស់​នៅ​បារាំង​ជាង ៤៥ឆ្នាំ​កន្លង​ទៅ ជាមួយ​ប្រពន្ធ និង​មាន​កូន​ពីរ​នាក់។
– ស្ត្រី​វ័យ ៣៥ឆ្នាំ កើត​នៅ​បារាំង កាន់​សញ្ជាតិ​ពីរ មិន​ទាន់​ស្គាល់​ឈ្មោះ។

 

៧. រ៉ូម៉ានី (២នាក់)​

៨. ទុយណេស៊ី (៤នាក់)

 

២​នាក់ ​ជា​បង​ប្អូន​ស្រី​នឹង​គ្នា និង​ស្ត្រី​ ២នាក់​ទៀត​អាយុ ៣៤ឆ្នាំឈ្មោះ Houda និង ៣៥ឆ្នាំ ឈ្មោះ Halima Ben Khalifa Saadi។

 

៩. អាល្លឺម៉ង់ (ម្នាក់)

១០. អ៊ីតាលី (ម្នាក់)

 

១១. ម៉ារ៉ុក (១នាក់)

 

បុរស​រូប​នេះ ទើប​តែ​រៀបការ ខណៈ​ប្រពន្ធ​ត្រូវ​ ៣គ្រាប់ កំពុង​សម្រាក​ព្យាបាល។

 

១២. អង់គ្លេស (បុរស ១នាក់)

 

១២. អាមេរិក (ម្នាក់)

 

ទោះ​ជា​យ៉ាង​ណា​ក្ដី តួលេខ​​​​ខាង​លើ​នេះ គឺ​ជា​ចំនួន​ដែល​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​មាន​ច្រើន​ទៀត​ដែល​មិនទាន់​មាន​ការ​បញ្ជាក់៕

 

ចុចអាន៖ នារី​ធ្វើ​ពុត​ជា​ស្លាប់ ​រួច​ជីវិត​ពី​ការ​​បាញ់​ប្រហារ​​នៅ​ប៉ារីស​ រៀបរាប់​រឿងរ៉ាវ​រំជួល​ចិត្ត​ក្នុង Facebook

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ quartz