រដ្ឋសភា​សម្រេច​ដក​សមាជិកភាព​តំណាងរាស្ត្រ​របស់​លោក សម រង្ស៊ី

រដ្ឋសភា​សម្រេច​ដក​សមាជិកភាព​របស់​លោក សម រង្ស៊ី ចេញ​ពី​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ។

សេចក្ដី​ប្រកាស​របស់​រដ្ឋសភា ចុះ​ហត្ថលេខា​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​១៦ វិច្ឆិកា បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដោយ​អង្គ​ប្រជុំ​សម្រេច​មិន​ទទួល​យក​សំណើ របស់​សមាជិក​មក​ពី​គណបក្ស​ប្រឆាំង ឲ្យ​ទម្លាក់​ចោល​ដីកា​របស់​តុលាការ​ឡើយ

ការ​សម្រេច​របស់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព ជា​សមាជិក​រដ្ឋសភា មណ្ឌល​កំពង់ចាម នីតិកាល​ទី៥។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន ដើម្បី​មក​អនុវត្ត​ទោស លើ​សំណុំ​រឿង​ចាស់​កាល​ពី​ជាង​៧ឆ្នាំ​មុន។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ពន្យល់​ថា ការ​បាត់បង់​សមាជិកភាព​រដ្ឋសភា​របស់​លោក សម រង្ស៊ី ស្មើនឹង​បាត់បង់​អភ័យឯកសិទ្ធិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។