ក្រុមអាជីវករផ្សារទំនប់ ទាំងអស់ ដង្ហោយរកការជួយ អន្តរាគមន៍ពីសម្តេចតេជោ មិនឲ្យក្រុមហ៊ុន New Rich មកគ្រប់គ្រងផ្សារ

ភ្នំពេញ៖ ក្រុមអាជីវករជិត៤០០តូប ដែលរកស៊ីលក់ដូរនៅផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតនៅតាមផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ បានបន្តស្វែងរកការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កុំឲ្យក្រុមហ៊ុន New Rich Co.Ltd យកផ្សារមួយនេះទៅគ្រប់គ្រងឡើយ ដោយពួកគាត់ចង់បន្តឲ្យលោក អ៊ូ សេដ្ឋានូ និងលោកស្រី ជុំ ពន្លឺ គ្រប់គ្រងបន្តទៀត ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ភាគីក្រុមហ៊ុន New Rich ដែលគេដឹងថា មានមន្រ្តីជាន់ខ្ពស់នៅពីក្រោយនោះ ដឹកនាំដោយមន្រ្តីតុលាការ ចុះមកអនុវត្តសាលក្រមដោយសម្រេចឲ្យ លោក អ៊ូ សេដ្ឋានូ និងលោកស្រី ជុំ ផល្លី ប្រគល់ការគ្រប់គ្រងទៅឲ្យក្រុមហ៊ុន New Rich ប៉ុន្តែការអនុវត្តនេះ មិនបានសម្រេចនោះឡើយ ពីព្រោះមានការតវ៉ាយ៉ាខ្លាំង ពីសំណាក់ក្រុមអាជីវករ រួចហើយកម្លាំងសមត្ថកិច្ចមានទាំងយោធាផងនោះ បានដកថយទៅវិញផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ក្រុមអាជីវករជាច្រើននាក់ បានផ្ទុះការតវ៉ាសារជាថ្មីម្ដងទៀត នៅចំណុចក្នុងផ្សារទំនប់ ដោយហេតុថា តំណាងក្រុមហ៊ុន New Rich ដែលត្រូវបានគេស្គាល់ច្បាស់ថា មានផ្កាយនៅពីក្រោយក្រុមហ៊ុន បានចាត់កម្លាំងរបស់ខ្លួនស្លៀកពាក់ជាសន្តិសុខ និងស៊ីវិល ដែលគេបានស្គាល់ថាសុទ្ធតែជាយោធាប្រមាណជាជិត ១០នាក់ ចុះដល់ទីតាំងផ្សារ ដើម្បីដឹកនាំឲ្យក្រុមអាជីវករក្នុងផ្សារងិនអានទាំងអស់ ចាប់អារម្មណ៍ និងងាកមកជួលឬទិញតូបពីក្រុមហ៊ុន New Rich វិញ តែអកុសលកម្លាំងរបស់ក្រុមហ៊ុន New Rich ដែលត្រូវគេស្គាល់ថា ជាកម្លាំងយោធានោះត្រូវដកថយ ពីព្រោះក្រុមអាជីវករក្នុងផ្សារបានប្រតិកម្ម និងប្រឆាំងដាច់ខាតមិនឲ្យមានអ្នកគ្រប់គ្រងផ្សារថ្មី ជួលឬទិញតូបពីក្រុមហ៊ុនឡើយ។

ក្រុមអាជីវករនៅតែបន្តទៀមទារឲ្យលោក អ៊ូ សេដ្ឋានូ ដែលជាអ្នកគ្រប់គ្រងផ្សារជាយូរមកហើយនោះ ឲ្យនៅបន្តគ្រប់គ្រងផ្សារទំនប់តទៅមុខទៀត មូលហេតុលោក អ៊ូ សេដ្ឋានូ និងភរិយាបានធ្វើឲ្យផ្សារទំនប់ទាំងមូល មានការរីកចម្រើន និងមានសណ្តាប់ធ្នាប់ល្អ៕