ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីកាច់ កម៉ូតូ មិនបានសម្រេច

 ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីកាច់ក ម៉ូតូជនរងគ្រោះមិនបានសម្រេច កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច មុខផ្សារស្មាច់ដែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រស់ រដ្ឋា ភេទប្រុស អាយុ៤៧ ឆ្នាំ ទីលំនៅភូមិខ្យាង ខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានកាច់សោរម៉ូតូ ០១ គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរី២០០៧ ពាក់ស្លាកលេខ តាកែវ 1B.4823 របស់ឈ្មោះ នួន ចន្នី  ភេទប្រុស អាយុ៣៨ ឆ្នាំ  មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលកំពុងចត នៅចំណុចខាងលើ ហើយបម្រុង ជិះរត់គេចខ្លួន ប៉ុន្តែម្ចាស់ម៉ូតូឃើញទាន់ បានប្រតាយប្រតប់ ជាមួយជនសង្សយ័ តែជនសង្ស័យ បើកម៉ូតូរត់ស្ទុះបុកម៉ូតូ០១ គ្រឿង បណ្តាលឲ្យរងរបួស ចំពេលកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម ដែលកំពុងល្បាតក្នុងផ្សារ បានឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ ។

ក្រោយឃាត់ខ្លួន វត្ថុតាងចាប់ យកកូនសោម៉ូតូ ចំនួន១១និង ម៉ូតូជនរងគ្រោះ១គ្រឿង ជនសង្ស័យ និងវត្ថុតាងកំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ ៕

ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីកាច់ កម៉ូតូ មិនបានសម្រេច

ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីកាច់ កម៉ូតូ មិនបានសម្រេច