អគ្គិភ័យឆេះតូប យាយជី នៅវត្ដស្ទឹង មានជ័យ ដោយសារ ទុស្សេខ្សែភ្លើង

ភ្នំពេញ ៖ តូបស្នាក់នៅរបស់យាយជីស្ថិត នៅក្នុងវត្ដស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ បានអគ្គិភ័យឆាបឆេះ បណ្ដាល ឱ្យខ្ទេច ទាំង ស្រុង បើទោះបីអាជ្ញាធរសមត្ថកិច្ចនិងរថយន្ដ ពន្លត់អគ្គិភ័យបានចេញជួយអន្ដរាគមន៍ក៏ដោយនោះ ។

ករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមូល ហេតុត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាល មកពីឆ្លងចរន្ដអគ្គិសនី ។

យោងតាមរបាយការណ៍របស់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ម្ចាស់តូប ឆ្ពោះចាន់ កែវ ភេទស្រី អាយុ៣០ឆ្នាំ មុខ របរលក់ដូរនៅមុខវត្ដស្ទឹងមានជ័យ ដែលមាន សមាជិកចំនួន៦នាក់ ។

អាជ្ញាធរបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការ ពន្លត់អគ្គិភ័យមួយនេះ បានប្រើពេលវេលា អស់រយៈពេលកន្លះម៉ោង ដោយប្រើ ប្រាស់ រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង ។

ជាមួយគ្នានេះ គេសង្កេតឃើញចៅសង្កាត់ ស្ទឹងមានជ័យ លោកសេង សាញ់ ក៏បានដឹក នាំកម្លាំងអាជ្ញាធរនិង កម្លាំងអាវុធហត្ថ ព្រម ទាំងព្រះសង្ឃទៅជួយអន្ដរាគមន៍ផងដែរ ។

សម្រាប់ការខូចខាតទ្រព្យសម្បត្ដិដែល បណ្ដាលមកពីករណីអគ្គិភ័យមួយនេះ មិន ដឹងពិតប្រាកដនៅឡើយទេ ខណៈដែលអាជ្ញា ធរសង្កាត់កំពុងស្រង់ទិន្ន័យនៅឡើយ។